ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះអគ្គិភ័យនៅឥណ្ឌានិងមីយ៉ាន់ម៉ាស្លាប់និងរបួសជាច្រើន

យ៉ាងហោចណាស់ក៏មានមនុស្ស៨ នាក់ស្លាប់ និង ១២នាក់រងរបួសនៅក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចភ្ញីភ្លើងនៅក្នុងរដ្ឋ Odisha ភាគខាងត្បូង ប្រទេសឥណ្ឌា។

ហេតុការណ៍ខាងលើកើតឡើងនៅ យប់ថ្ងៃទី១៨ខែតុលា ស្ថិតនៅក្នុងស្រុក Balasore ចម្ងាយពីទីក្រុង Bhubaneswar រដ្ឋ Odisha ២២៤ គីឡូម៉ែត្រ នៅភាគខាងជើង។ប្រភពព័ត៌មានពីសន្តិសុខនៅក្នុង តំបន់បានឲ្យដឹងថា មនុស្ស៨នាក់ស្លាប់ ក្នុងនោះមានកុមារម្នាក់ផងដែរ ក្រៅពីនេះ មានមនុស្ស ១២នាក់ទៀតរងរបួសដោយ រលាកភ្លើង។ សាកសពជនរងគ្រោះ៦នាក់ត្រូវបានរកឃើញនៅកន្លែងកើតហេតុ ចំណែកពីរនាក់ទៀតស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ការផ្ទុះខាងលើអូសបន្លាយជាង១ម៉ោង ដោយក្រុមពន្លត់អគ្គិភ័យបានខិតខំគ្រប់គ្រងស្ថានភាព ។ មូលហេតុបណ្តាលឲ្យផ្ទុះ នៅមិនទាន់ដឹងនៅឡើយទេ គឺក្រុមអ្នក ជំនាញកំពុងធ្វើការស្រាវជ្រាវ។ ប្រព័ន្ធ ផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា រោង ចក្រផលិតកាំជ្រួចភ្ញីភ្លើង គឺធ្វើឡើងដោយ ខុសច្បាប់។

នៅឥណ្ឌាតែងតែមានគ្រោះអគ្គិភ័យកើតឡើងជាញឹកញាប់ ដោយសារតែម្ចាស់រោងចក្រមិនបានធានាពីសុវត្ថិភាពការងារ។

NKD-36x6_outline

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតពាក់ព័ន្ធនឹងគ្រោះអគ្គិភ័យ នេះដែរសណ្ឋាគារ Kandawgyi Palace នៅព្រឹកថ្ងៃទី១៩ ខែ តុលា ត្រូវបានអគ្គិសនីឆេះបំផ្លាញស្ទើរតែទាំងស្រុង នៅកណ្តាលទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា។

សាក្សីដែលដឹងហេតុការណ៍បាន និយាយថា អគ្គិភ័យបានកើតឡើង នៅ វេលាម៉ោងប្រមាណ ៣ទៀបភ្លឺ ម៉ោងក្នុង ស្រុក ដែលគេសង្ស័យថា ដំបូងឡើងអាច បណ្តាលមកពី ផ្ទុះហ្គាសដែលនៅខាង ក្នុងនោះ ។

“អគ្គិភ័យបានឆេះចេញពីសណ្ឋាគារ អស់រយៈពេល ២ម៉ោងមកហើយ ។ ភ្ញៀវទាំងឡាយដែ់កំពុ៨ងស្នាក់នៅក្នុងសណ្ឋាគារដ៏ល្បីល្បាញនេះត្រូវបានគេជម្លៀស ចេញទៅទីកន្លែងមានសុវត្ថិភាព” ។ មន្ត្រី មួយរូបមកពីនាយកដ្ឋានសេវាកម្មពន្លត់ អគ្គិភ័យ បានប្រាប់ដល់ស៊ិនហួដូច្នេះ ។

នៅមិនទាន់មានសេចក្តី រាយការណ៍ លម្អិតអំពីអ្នកស្លាប់ និងរបួសព្រមទាំង ទំហំនៃការ ខូចខាតនៅឡើយទេ ៕ ម៉ែវ សាធី