ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកឈាមត្រជាក់ប្រហារជីវិតបុរសម្នាក់ទាំងព្រឹកនៅលើស្ពានអ្នកលឿង

ខេត្តកណ្តាលៈ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើឡើងនៅលើស្ពានអ្នកលឿងរវាងរថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត ម្នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកលើកដែកបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ សូ ពុធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (ជាអ្នករួមដំណើរ) រីឯអ្នករងរបួសស្រាលឈ្មោះ ជៀវ ណាន់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (ជាអ្នកបើកបរម៉ូតូ) ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិកំហែងរាជ ឃុំឈើកាច់ ស្រុកបាភ្នំខេត្តព្រៃវែង ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខតាកែវ1B-7402 ។ ចំណែកឯរថយន្តមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានបើកគេចឆ្ពោះទៅភូមិសាស្ត្រខេត្តព្រៃវែងបាត់ស្រមោល ។

NKD-36x6_outline

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីខេត្តព្រៃវែងឆ្ពោះមកអ្នកលឿង ខណៈជិះដល់លើស្ពានអ្នកលឿងក៏ត្រូវរថយន្តបង្កបើកច្រាស់ទិសគ្នា បុកម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសស្រាល រីឯអ្នករួមដំណើរស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ។ ក្រោយពីមានហេតុការណ៍កើតឡើង រថយន្តបង្កបានបើកគេចឆ្ពោះទៅភូមិសាស្ត្រខេត្តព្រៃវែងបាត់ស្រមោល ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលទំនាក់ទំនងប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកលើកដែកបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កដោយភាគីរថយន្តមិនស្គាល់អត្តសញ្ញាណបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ បណ្តាលឲ្យជ្រុលទៅបុកម៉ូតូជនរងគ្រោះកំពុងជិះច្រាស់ទិសគ្នា ៕ ស្អាងជ័យ

ae (2) ae (1) ae