ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួជនសង្ស័យ៥នាក់ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ម៉ោង២៣និង៣០នាទី ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៧ សង្កាត់បឹងកក់ទី១ និងចំណុចប្លុករោងចក្រឆ្នាំ ផ្លូវរថភ្លើង ក្រុមទី១០៦ ភូមិ១៧ សង្កាត់បឹងកក់២ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្លាំងផ្នែកយុត្តិធម៌ និងកម្លាំងបង្ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បាន ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ: ១-ឈ្មោះ កែវ សារី ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំ (ជួញដូរចាប់ដកយកបាន១៤ថង់តូច) ។ ២-ឈ្មោះសៀង តឿ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ជួញដូរ ) ។ ៣-ឈ្មោះម៉ាក៉ ភារ: ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជួញដូរ ដកហូតបានគ្រឿងញៀនរួមជាមួយឈ្មោះសៀង តឿ ចំនួន៤៧ថង៉តូច) ។

ជាមួយគ្នានេះដែរ សមត្ថកិច្ចបានបង្ក្រាបនៅទីតាំងសង្កាត់បឹងកក់ទី១ ដោយបានឃាត់ខ្លួនជនសង្ស័យ ២នាក់ទៀត ឈ្មោះឃឹម យ៉ាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជូល ផ្លូវរថភ្លើង ក្រុម១០៦ ភូមិ២៣ សង្កាត់បឹងកក់២ (ជួញដូរ ដកហូតបានគ្រឿងញៀនចំនួន១៥ថង់តូច និងឈ្មោះ ស៊ុយ សុភាព ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី១០៦ ភូមិ២៣ សង្កាត់បឹងកក់ទី២ (ប្រើប្រាស់ ដកហូត គ្រឿងញៀនបានចំនួន០១ថង់តូច) ។ សមត្ថកិច្ចបានចាប់យកវត្ថុតាង រួមមាន: ក្រាមពណ៌សថ្លា ដែលសង្ស័យជាគ្រឿងញៀនចំនួន៧៧ថង់តូច និងឧបករណ៍សំរាប់ជក់គ្រឿងញៀនចំនួន៩ឧបករណ៍ផងដែរ ។

នគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺកម្លាំងផ្នែកយុត្តិធម៌ នៃអធការដ្ឋាននគរបាលខណ្ឌទួលគោកបានសហការជាមួយកម្លាំងបង្ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ល្បាតជួបប្រទះ ជនសង្ស័យទាំង៥នាក់ កំពុងឈរលក់ និងទិញគ្រឿងញៀន ក៏ត្រួតពិនិត្យឃើញមានគ្រឿងញៀននៅក្នុងខ្លួន និងបោះចោលនៅក្បែរខ្លួន ក៏ឃាត់ជាក់ស្តែងនាំយកមកអធិការដ្ឋានដើម្បី សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕ ស ដារ៉ា

img_2186 img_2182 img_2183 img_2184 img_2185


ចែករំលែក៖