ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនចោរគាស់​ទំ​លុះ​ទំលាយ​​ជញ្ជាំង​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិពលរដ្ឋម្នាក់ ក្រោយគេចខ្លួនបានជាង១ម៉ោង

ភ្នំពេញ​ ៖​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ បាន​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ គាស់​ទំ​លុះ​ទំលាយ​ (​គាស់​ជញ្ជាំង​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​) កាលពី​ថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ វេលា​ ម៉ោង​៨​និង​៣០​នាទីព្រឹក​ ​ នៅ​ចំណុច​ផ្ទះ​លេខ​១៥​ឃ​ ផ្លូវជាតិ​លេខ​៥​ ភូមិ​១៦​ សង្កាត់​ ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ ដែលជនសង្ស័យបានប្រព្រឹត្តិឡើង​កាលពី​ថ្ងៃ​​ខែឆ្នាំដដែល ​នៅវេលា​ម៉ោង​៧​និង​០០​នាទីព្រឹក ​។​

​មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា​ ជនសង្ស័យ​ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ​​ឈ្មោះ​ ផាត់​ សុ​ភ័ក្ដ្រ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ​ ផ្លូវ​លេខ​២៧១​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ​។ចំណែកឯបក្ខពួក២នាក់ដែលរត់គេចខ្លួនបាត់នោះ ​ទី១.​ឈ្មោះ​ អា​ងោ​ល​ ភេទ​ប្រុស​ អាយុ​ប្រហែល​២០​ឆ្នាំ​ (​គេច​ ខ្លួន​)​។​ទី២.​ឈ្មោះ​ អា​ខ្មៅ​ ភេទ​ប្រុស​ អាយុ​ប្រហែល​៣៦​ឆ្នាំ​(​គេចខ្លួន​)​។​

​វត្ថុ​តាង​ចាប់​យក​មាន៖ ចំណែក​ឆ្នាំង​ដាំបាយ​អគ្គិសនី​ម៉ាក​ International​ ពណ៌​ស​ចំនួន​មួយ​ (​ប្រគល់​អោយ​ជន​រង​គ្រោះ​យក​ទៅ​រក្សា​ទុក​វិញ​)​ ,​ ទូរស័ព្ទ​ដៃ​ មួយ​គ្រឿង​ ម៉ាក​Metfone​ពណ៌​ក្រហម​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ឡឹ​ក​ ញ៉ា​ន​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅ​ផ្ទះ​លេខ​១៥​ឃ​ ផ្លូវជាតិ​លេខ​៥​ ភូមិ​១៦​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

​សម្ភារៈ​បាត់បង់​,​ ម៉ូ​ទ័​រ​ចំនួន​០៦​គ្រឿង​,​ធុងបាស់​(​ស្ពី​ក​ឃ័​រ​)​មួយ​,​ ទឹកអប់​មួយ​ដប​,​ខ្សែភ្លើង​មួយ​ដុំ​,​បំពង់​ទឹក​ក្តៅ​អគ្គិសនី​មួយ​,​ម៉ាស៊ីន​ក្រឡុក​គ្រឿង​មួយ​,​មាស​ទម្ងន់​០៣​ហ៊ុន​,​ប្រាក់​ចំនួន​៤០​ម៉ឺន​រៀល​ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​។​

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ ។ចំណែកជនសង្ស័យ២នាក់ដែលរត់គេចខ្លួននោះសមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ កំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ ៕ស តារា