ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ រឹបអូសថ្នាំញៀន១៩កញ្ចប់ នៅសង្កាត់ស្វាយប៉ាក

ភ្នំពេញ: នគរបាលខណ្ឌឫស្សីកែវ បានចុះបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀន មួយកន្លែង កាលពីវេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ ក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដោយបានឃាត់ខ្លួនជនសង្ស័យដែលជាជនជាតិវៀតណាមជាអ្និកជួញដូរម្នាក់ ព្រមទាំងដកហូតថ្នាំញៀន១៩កញ្ចប់ និងជញ្ជីងថ្លឹងចំនួន។

មន្រ្តីនគរបាលផ្នែកប្រឆាំងបទគ្រឿងញៀនខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួននេះមានឈ្មោះ ង្វៀង វិនចូវទឹង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) ស្នាក់នៅផ្ទះជួលគ្មានលេខ ក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាកនិងជាមុខសញ្ញាជួញដូរ ចែកចាយគ្រឿងញៀន ដែលកម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវយូរមកហើយ។

NKD-36x6_outline

មន្រ្តីដដែលនិយាយថាក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើរួចមក ក៏បានបន្តទៅឆែកឆេរទីតាំងផ្ទះជនសង្ស័យដែលស្នាក់នៅហើយបានរកឃើញវត្ថុតាងមួយចំនួនរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន ១៩កញ្ចប់ ជាប្រភេទ ម៉ាទឹកកក, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន មួយគ្រឿង, ថង់សម្រាប់ច្រកមួយចំនួន, ដាវកែច្នៃចំនួន មួយដើម និងឧបករណ៍ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវ នគរបាលខណ្ឌឫស្សីកែវ កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕ អរុណរះ