ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនម្នាក់ និងឆែកឆេរខ្លួនឃើញម្សៅពណ៌ស៦កញ្ចប់តូច

ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនម្នាក់ និង​ឆែកឆេរខ្លួនឃើញម្សៅពណ៌ស ៦កញ្ចប់តូច កាលពីវេលាម៉ោង២២និង២០នាទី​ ថ្ងៃទី១៩ ខែឧសភា​ ឆ្នាំ២០១៧​ នៅចំណុចផ្លូវ២៧១​ ភូមិបូរីកម្មករ​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍ឲ្យដឹងថា​ កម្លាំងល្បាត ខណ្ឌសែនសុខបានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនម្នាក់ និង​ឆែកឆេរខ្លួនឃើញម្សៅពណ៌ស៦កញ្ចប់តូច ។

NKD-36x6_outline

ជនសង្ស័យ​ ឈ្មោះ​ សំ​ សូរ​ ភេទប្រុស អាយុ២២ឆ្នាំ​ មុខរបរមិនពិតប្រាកដ ស្នាក់នៅ​ ភូមិបូរីកម្មករ​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យបញ្ជូនទៅបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៕