ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀន៤កញ្ចប់ធំនៅខណ្ឌសែនសុខ

ភ្នំពេញ៖ សម​ត្ថកិច្ច​ខណ្ឌសែ​នសុខបាន​ឃាត់ខ្លួនជ​នស​ង្ស័យ​ម្នាក់ និង​ដកហូតថ្នាំ​ក្រាម​ពណ៍ថ្លា ​ស៤កញ្ចាប់​ធំ ព្រម​ទាំងឧប​ករ​ណ៍ សម្រាប់ជក់មួ​យចំនួន​ប​ញ្ជូនទៅកាន់អ​ធិកដ្ឋានន​គរបាលខ​ណ្ឌសែ​ន​សុខ
កាលពីវេ​លាម៉ោង៣និង៥​០នាទី ថ្ងៃទី៣ ខែមិថុនា​ ឆ្នាំ២០១​៥ ស្ថិតនៅចំ​ណុចក្រុម១​១ ភូមិត្រ​ពាំងឈូក សង្កា​ត់ទឹកថ្លា ខណ្ឌ​សែនសុខ រាជធា​នីភ្នំពេញ។​

សម​ត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ ឈ្មោះវិន វែង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ហៅម៉ូយដាក់រថយន្ត មានស្រុកកំណើត នៅភូមិព្រៃទំលាប់ ឃុំព្រៃទំលាប់ ស្រុកលើកដែក ខេត្តកណ្តាល។

លោក សារឹម វុទ្ធី អធិការរងដែលជាអ្នកដឹកនាំកម្លាំងចុះផ្ទាល់បានបញ្ជាក់ថា ដោយមានការបញ្ជាពីលោកម់ក់ ហុងអធិការនគរបាលខណ្ឌសែនសុខអោយលោកដឹកនាំកម្លាំងចុះល្បាតនៅចំណុចខាងលើដែលជាដំបន់ស្មុគស្មាញ់។ ក្នុងការចុះរដ្ឋបាល កម្លាំងរបស់លោកបានឃើញជនសង្ស័យ ហើយឃាត់ខ្លួនដើម្បីឆែកឆេរ ទើបរកឃើញថ្នាំញៀន៤កញ្ចាប់ ព្រមទាំងឧបករណ៍មួយចំនួនដែលជាវត្ថុតាងជាក់ស្តែង។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថតាងត្រូវបានបញ្ជួន និង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់កាបន្តតាមនីតិវិធី៕ តុង សីហា

20150603_160151
20150603_160148
20150603_160113
20150603_160111
20150603_160104