ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ៖ នគរបាលអន្តរាគមន៍ពិសេសឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង១០យប់ ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើ ឈ្មោះ ទូច វាន់រ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

កម្លាំងនគរបាល នៃអធិការខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យកម្លាំង បានចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន លុះមកដល់ចំណុចភូមិព្រែកព្រិងខាងត្បូង ក៏ប្រទះឃើញបុរស ២នាក់ ដើរគួរឲ្យសង្ស័យ ក៏ឃាត់ឲ្យឈប់ ដើម្បីត្រួតពិនិត្យ ប៉ុន្តែ បុរស ២នាក់នោះ ស្រាប់តែ រត់គេចពីសមត្ថកិច្ច តែសមត្ថកិច្ចតាមចាប់បានម្នាក់ ភ្លាមៗ។

NKD-36x6_outline

ក្រោយឃាត់ខ្លួនបុរសខាងលើ សមត្ថកិច្ចបាននាំមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ហើយគេក៏ប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនពិតមែន តែខានប្រើមួយអាទិត្យហើយ ក្រោយមកសមត្ថកិច្ចបានធ្វើតេស្តទឹកនោម ឃើញថា មានភាពវិជ្ជមាន ទើបកសាងសំណំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់កាតាមច្បាប់៕ សុខាសែនជ័យ