ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៥នាក់រួមទាំងថ្នាំញៀនមួយចំនួន

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍កន្ទោក បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ដែលរក្សាទុកនូវសាធាតុញៀនជាប់ខ្លួន ដកហូតថ្នាំញៀនចំនួន៦កញ្ចប់តូច កាលពីវេលាម៉ោង០០និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ចំណុចបន្ទប់ជួលលេខ២១ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ សុខ ដារុន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងអ៊ុតទូរស័ព្ទ, ទី២ឈ្មោះ វង់ សុខវិន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងអ៊ុតទូរស័ព្ទ, ទាំង២នាក់ស្នាក់នៅភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក , ទី៣ឈ្មោះ កែវ វណ្ណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិត, ទី៤ឈ្មោះ ណាង ណុន ភេទប្រុស អាយុ១៩ឆ្នាំមុខរបរមិនពិត, ទី៥ឈ្មោះ គាម សុខណៃ ភេទស្រីអាយុ២៣ឆ្នាំ មុខរបរកម្មការនីរោងចក្រ ទាំង៣នាក់ ស្នាក់នៅបន្ទប់ជួលភូមិអង្គត្រគៀត សង្កាត់កន្ទោក និងដកហូត ក្រាមពណ៌សថ្លាចំនួន៦កញ្ចប់តូច និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ។

សមត្ថកិច្ចបានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋរាយការណ៍ថា នៅបន្ទប់ជួលខាងលើមានក្រុមក្មេងស្ទាវប្រើប្រាស់គ្រឿងញៀន ពេលនោះ ដោយមានការបញ្ជាផ្ទាល់ពីលោកវរៈសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ កម្លាំងបានចុះបង្ក្រាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំបញ្ជូនទៅតុលាការ ៕ សុខាសែនជ័យ