ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនតាអាយុ៦៣ឆ្នាំចាប់រំលោភចៅស្រី២នាក់បងប្អូនបង្កើត

ខេត្តពោធិ៍សាត់ ៖ ជីតាបង្កើតអាយុ ដល់ទៅ៦៣ឆ្នាំទៅហើយបានចាប់ចៅស្រី២នាក់បងប្អូនរំលោភជាបន្តបន្ទាប់គ្រាដែលឪពុកម្ដាយក្មេងស្រីរងគ្រោះរវល់ទៅធ្វើការងារបាត់ៗពីផ្ទះ។ លុះពេលបែកការណ៍ ស្រ្តីជាម្ដាយប្តឹងសមត្តកិច្ចនគរបាលឲ្យចាប់ឃាត់ខ្លួន ។
ករណីឃាត់ខ្លួនតាបង្កើតចាប់រំលោភចៅស្រី២នាក់បងប្អូនខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៥នាទីព្រឹកថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះរបស់ជន សង្ស័យ ស្ថិតក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការ នគរបាលស្រុកភ្នំក្រវាញបានឲ្យអ្នកយក  ព័ត៌មានកាសែតនគរវត្តដឹងតាមទូរស័ព្ទ  កាលពីល្ងាចថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៨ថា លោកតា  ល្មោភកាមត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនតាមបណ្ដឹងស្រ្តីជាកូនប្រសា និងម្ដាយបង្កើតក្មេងរងគ្រោះទាំង២នាក់បងប្អូន ឈ្មោះ កែវ នន់ អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅឃុំកើតហេតុខាងលើ។        ចំណែកចៅៗស្រីរងគ្រោះ២នាក់បងប្អូននោះបងមានអាយុ១៣ឆ្នាំ និងប្អូនអាយុ១០ ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយក្នុងឃុំជាមួយគ្នាខាងលើ ។
លោកអធិការស្រុកបានបន្តថា លោក  តាសង្ស័យរំលោភចៅៗស្រីបាននាំយក មកបន្តនីតិវិធីនៅអធិការដ្ឋាននគរបាល ស្រុកភ្នំក្រវាញ ហើយគាត់បានសារភាពនៅចំពោះមុខសមត្ថកិច្វថា ពិតជាបានប្រព្រឹត្តអំពើអសីលធម៌ទៅលើចៅស្រីប្រាកដមែន ដោយចៅច្បងបានប្រព្រឹត្តក្នុងអំឡុងឆ្នាំ ២០១៧ នៅគុម្ពឫស្សីព្រៃផ្នែកខាងក្រោយផ្ទះបានសម្រេច ប៉ុន្តែមិនសុីជម្រៅ។ ដោយ ឡែកចៅស្រីបន្ទាប់បានប្រព្រឹត្តក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៨ នៅក្នុងបន្ទប់របស់ខ្លួន (តា) បានសម្រេច ប៉ុន្តែមិនសុីជម្រៅដូច គ្នា។ ពេលកំពុងប្រព្រឹត្តនោះចៅស្រីផ្សេងម្នាក់ទៀតត្រូវជាជីដូនមួយក្មេងរងគ្រោះ ២នាក់បងប្អូនមកទាន់ឃើញក៏បែកការណ៍តែម្ដង ។
លោកអធិការបានបន្តទៀតថា ជន   សង្ស័យត្រូវបានសមត្ថកិច្ចបំពេញនីតិវិធីរួចរាល់ ហើយនៅរសៀលថ្ងៃដដែលនោះ និង បានបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បី ចាត់ការតាមច្បាប់ ៕ ប៉ឹម ពិន