ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុគ្គលិកម្នាក់បោកប្រាស់លុយ២១៣៦៦ដុល្លាររបស់ក្រុមហ៊ុន Fa maxima

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ក្នុងក្រុមហ៊ុន Fa maxima ផ្ទះលេខ១៥ ផ្លូវលេខ២៦៥ ក្រុមទី៣៦ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បន្ទាប់ពីបោកលុយពីក្រុមហ៊ុនខាងលើ ចំនួន២១,៣៦៦ដុល្លារ។

ជនសង្ស័យ ឈ្មោះ ហ៊ាង ឧត្តមសម្បត្តិ ហៅ សម្បត្តិ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាបុគ្គលិក តំណាងផ្នែកលក់ ទំនាក់ទំនងតាមមន្ទីរពេទ្យ ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវបេតុង ភូមិសន្សំកុសល្យ២ សង្កាត់បឹង ទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រីឯជនរងគ្រោះ ឈ្មោះ កូស ប៉ាតូ ( Ghosh Partho) ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិឥណ្ឌា ស្នាក់នៅផ្ទះលេខ៩៣៩ ផ្លូវលេខ២៦៥ បុរី៩៩៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានតួនាទីជានាយកក្រុមហ៊ុន Famaxima កាន់លិខិតឆ្លងដែនលេខ Z308552 3 ចុះថ្ងៃទី12-01-2015 ទិដ្ឋាការលេខEl 00900897។

NKD-36x6_outline

លោកអនុសេនីយ៍ឯក តន់ រ៉ាវុធ នាយផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ហ៊ាង ឧត្តមសម្បត្តិ ហៅ សម្បត្តិ បានចូលបម្រើការងារ នៅក្នុងក្រុមហ៊ុន របស់ជនរងគ្រោះ តាំងពីឆ្នាំ២០១២ ដោយមានតួនាទីជាបុគ្គលិក ផ្នែកលក់ផលិតផល«ឧិសថ» នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន។ ចាប់ពីឆ្នាំ២០១៤មក ជនសង្ស័យបានដើរប្រមូលលុយ ពីអតិថិជនរាប់ម៉ឺនដុល្លារ តែពុំបានយកមកទូទាត់ ឲ្យក្រុមហ៊ុនទេ។ នៅពេលនោះ ក្រុមហ៊ុនបានចាត់តំណាងរបស់ខ្លួន ឲ្យចុះសាកសួរអតិថិជន ហើយបានផ្តល់ឱកាស ឲ្យជនសង្ស័យកែខ្លួន តែជនសង្ស័យ នៅតែបន្តសកម្មភាពបោកប្រាស់ក្រុមហ៊ុនដដែលដដែលដោយ

បើគិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ឈ្មោះនេះបានកេងបន្លំលុយពីក្រុមហ៊ុន អស់ចំនួន ២១,៣៦៦ដុល្លារ។ រីឯក្រុមហ៊ុន បានទាមទារឲ្យជនសង្ស័យសង តែជនសង្ស័យពុំមានលទ្ធភាព យកប្រាក់មកសងក្រុមហ៊ុនវិញ ទើបនៅថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៣និង៣០នាទី រសៀល ក្រុមហ៊ុនក៏បានឃាត់ខ្លួនជនសង្ស័យ នាំមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌទួលគោកចាត់ការតាមផ្លូវច្បាប់តែម្តងទៅ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ច ឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ៕ ប្រាថ្នា