ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសជនជាតិចិន២នាក់ដកហូតកាំភ្លើងខ្លីមួយដើម

ភ្នំពេញ៖ កម្លាំងនគរបាលបានឃាត់ខ្លួនបុរសជនជាតិចិនចំនួន២នាក់ដែលកាន់កាប់អាវុធខុសច្បាប់យកមកសួរនាំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចបុរីញូថោន ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចថ្លែងថា ជនសង្ស័យ ១មានឈ្មោះ Dai Xun ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន ទី២មានឈ្មោះ Pu yijiang ភេទប្រុស ជនជាតិ ចិន ។ ជាមួយនេះ សមត្ថកិច្ចបានដកហូត អាវុធខ្លីមួយដើម ម៉ាក K59មួយដើមរលប់លេខ មានគ្រាប់៤គ្រាប់ និងម៉ូតូម៉ាក ហុងដារអ៊ែប្ល៊ែក ពណ៌ខ្មៅលាយគ្រាប់អំពិល ពាក់ស្លាកលេខ 1AD-1679 ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង កំពុងសួរនាំ និងឃុំខ្លួនជា បណ្តោះអាសន្ន នៅ ផ្នែកជំនាញព្រហ្មទ័ណ្ឌ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តតាមនីតិវិធី ៕ សុខាសែនជ័យ