ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសពីរនាក់រក្សាទុកជួញដូរគ្រឿងញៀនចំនួន៤៨គ្រាប់ នៅស្រុកភ្នំព្រឹក

ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលស្រុក ភ្នំព្រឹក ដឹកនាំដោយ លោកវរសេនីយ៍ទោ សុង.សុភ័ក្ត្រ អធិការ នគរបាលស្រុកខណៈចុះត្រួតពិនិត្យឆែកអាវុធជាតិ ផ្ទុះតាមដងផ្លូវចំណុចភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក កាលពី វេលាម៉ោង ៣និង៤៥នាទីរសៀលថ្ងៃសុក្រ១១រោចខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨បាន បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀនខុសច្បាប់ ១ករណីហើយ ឃាត់ខ្លួនជនសង្ស័យ២នាក់ ។

លោកវរសេនីយ៍ទោ សុង.សុភ័ក្ត្របានឲ្យដឹងថា ជនសង្ស័យទាំង២នាក់មាន ៖ ទី១.ឈ្មោះ ជា.សុវ៉ាត់ ភេទប្រុស អាយុ២៨ឆ្នាំ (អ្នកទិញថ្នាំ) និងទី២.ឈ្មោះ ឈិន.ឈៀង ភេទប្រុស អាយុ ៤៩ឆ្នាំ ជាអ្នកលក់ថ្នាំញៀន ។អ្នកទាំង២មានទីលំនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកជាមួយគ្នា។

ជាមួយគ្នានេះដែរ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន (WY យ៉ាម៉ា) ចំនួន ៤៨គ្រាប់ ទុកជាភស្តុតាង ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះរួចមក សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនខ្លួនពួកគេទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ សហការី