ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ជាមួយថ្នាំញៀន២២កញ្ចប់

ក្រុងប៉ោយប៉ែត៖ នៅថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១០ និង ៤៥ នាទី កំលាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនក្រុងប៉ោយប៉ែត បានចុះបង្ក្រាបករណីជួញដូររក្សាទុកនូវគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចខាងក្រោយភោជនីដ្ឋានម្លប់ឫស្សី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ចាន់ ពុយ ប្រុស អាយុ៦១ ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចរកឃើញដកវត្ថុតាងរួមមាន ១/ម៉្សៅក្រាមសថ្លាចំនួន ២២ថង់តូច ២/ទូរស័ព្វដៃ ០១ គ្រឿង ៣/ដបកែឆ្នៃសម្រាប់ជក់ចំនួន២ ៤/ដែកកេះ១៤ ៥/បំពង់ទុយ៉ូ ០១ដុំ ៦/បំពង់កែវ០៤ ៧/កន្ត្រៃច្រិប០២ ៨/ថង់ផ្លាស្ទិកសំរាប់ច្រកថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្នជំនាញកំពុងសាកសួរ និងស្រាវជ្រាវរកមុខសញ្ញាបន្ត ៕ វណ្ណា