ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ សម្ងំក្នុងផ្ទះ ឆែករកឃើញថ្នាំញៀនជាង៤០០គ្រាប់

ខេត្តបាត់ដំបងៈ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ពេជ្រចិន្តា បានឃាត់ខ្លួនបុរសម្នាក់ នៅក្នុងផ្ទះមួយកន្លែង ស្ថិតក្នុងក្រុមទី១ ភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ព្រមទាំងរឹបអូសថ្នាំញៀនប្រភេទយ៉ាម៉ាជាង៤០០គ្រាប់ផង ។

NKD-36x6_outline

សមត្ថកិច្ចបានឲ្យដឹង ជនសង្ស័យឈ្មោះ ម៉េង សំអុល ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ។ ក្រោយឃាត់ខ្លួនកម្លាំងសមត្ថកិច្ច បានឆែកឆេរ ថ្នាំគ្រាប់រាងមូលសំប៉ែត ពណ៌ផ្កាឈូក មានអក្សរបរទេសលើគ្រាប់ថ្នាំ សញ្ញាWY និងអក្សរ R ចំនួន៤១០គ្រាប់ ម្សៅក្រាមពណ៌សថ្លា ១កញ្ចប់ និងសម្ភារវេចខ្ចប់ថ្នាំញៀនមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការនគរបាលស្រុកភ្នំព្រឹក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕ ប្រាថ្នា