ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់រួមទាំងវត្ថុតាងសង្ស័យជាប់ពាក់ព័ន្ធគ្រឿងញៀន

 ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកបាកាន បានសហការគ្នាចុះបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងធ្វើឃាត់ខ្លួនបុរសសង្ស័យបានម្នាក់ រួមទាំងវត្ថុតាងផងដែរ។
 ប្រតិបត្តិការខាងធ្វើនៅវេលាម៉ោង១ និង៣៦នាទី រសៀលថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចកោះស្បូវ ស្ថិតក្នុងភូមិកណ្ដឹងមាស ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
 លោក វរសេនីយ៍ទោ នាង វុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងបានធ្វើការបង្រ្កាបបានជនសង្ស័យម្នាក់ឈ្មោះ តឹម ចាន់ធឿន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអារ៉ែន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
 លោក វរសេនីយ៍ទោបន្តថា ក្នុងនោះកម្លាំងធ្វើការដកហូតនូវវត្ថុតាងមួយចំនួនរួមមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៥កញ្ចប់ ក្នុងនោះមានធំចំនួន ០៣កញ្ចប់ លុយចំនួន ១.៤៥០០រៀល កាបូបចំនួន ០១ ទូរស័ព្ទដៃម៉ាក ណូគា ចំនួន ១គ្រឿង បារីចំនួន ០១កញ្ជាប់ ថង់ប្លេចស្ទេចតូចៗចំនួន ០១ថង់ធំ និងឧបករណ៍សង្ស័យសម្រាប់ប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន ០១កំប្លេរ។
 លោក បន្តទៀតថា ចំពោះជនសង្ស័យរួមវត្ថុតាងបាននាំមកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីរាបចំសំណុំឯកសារពាក់ព័ន្ធបញ្ជូនទៅការិយាល័យជំនាញគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕  បឹុម ពិន