ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ឃាត់ខ្លួនមនុស្សប្រុស ស្រី ១៧នាក់ និងកាំភ្លើងខ្លីមួយដើម ពេលសមត្ថកិច្ចខណ្ឌឫស្សីកែវ ចុះធ្វើរដ្ឋបាល

ចែករំលែក៖

ភ្នំពេញ៖ ប្រុសស្រី១៧នាក់ រួមនិងកាំភ្លើងខ្លីមួយដើម ព្រមទាំងវត្ថុតាងមួយចំនួន ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ក្រោមការដឹកនាំដោយលោក គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងប្រជាការពារ បានចុះធ្វើរដ្ឋបាល កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី​១៥​ ឆ្នាំមករា​ ឆ្នាំ២០១៩ នៅចំណុចផ្លូវលំ​ ក្រុមទី០១​ ភូមិ​បាក់ទូក សង្កាត់​ទួលសង្កែ​១​ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

លោក គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា កិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន​ ១៧នាក់​ ក្នុងនោះស្រី​៤នាក់។ រួមទាំងវត្ថុតាងខាងក្រោម៖ កាំភ្លើង​ខ្យល់​ ០១ដើម​, គ្រាប់កាំកង់មួយប្រអប់ និងក្រាមពណ៌សថ្លាចំនួន​ ១៧​ កញ្ចប់​ ក្នុងនោះ១៦​ កញ្ចប់​តូច​ និង​ ០១​ កញ្ចប់​ធំ ។

ម៉ូតូចំនួន​៤គ្រឿង​​ ម៉ាកហុងដាសេ១២៥​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ​ ២០១៩​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1HI-9206 ម៉ាកធូដេ ពណ៌ស គ្មានស្លាកលេខ​ម៉ាកស្កុបពី​ ពណ៌ស ពាក់ស្លាកលេខ​ ភ្នំពេញ​ 1HG-5742​ និងម៉ាកស្មាសវី​ ពណ៌ខ្មៅ​លាយស​ ពាក់ស្លាកលេខ​ កណ្តាល​ 1T-0045, ទូហ្គេមបាញ់ត្រីចំនួន​ ០២គ្រឿង​, ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយចំនួន​, ស្លាកលេខ​ម៉ូតូ​ ០១សន្លឹក​​ ភ្នំពេញ​ 1BM-3084 និងកង់ស្ព័រម៉ូតូ​ ០៤កង់ ។

បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានផ្នែកជំនាញខណ្ឌប៉ុស្តិ៍ សាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ​៕ ចាន់ធឿន


ចែករំលែក៖