ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្ស៧នាក់ពីបទជួញដូរ និងរក្សាទុកគ្រឿងញៀនខុសច្បាប់ រកឃើញវត្ថុតាងគ្រឿងញៀន១៩កញ្ចប់

ភ្នំពេញ៖ កម្លាំងក្រុមល្បាតរបស់អធិការដ្ឋាន និងកងអន្តរាគមន៍ ខណ្ឌទួលគោកបាន ឃាត់ខ្លួនជនសង្ស័យ៧នាក់ កាលពីវេលាម៉ោង២៣និង៣៥នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចប្លុករោងចាក់ឆ្នាំង ផ្លូវរថភ្លើង ក្រុមទី៥៥ ភូមិ១៤ សង្កាត់បឹងកក់១ និងប្លុករោងចាក់ឆ្នាំងដែក ផ្លូវរថភ្លើងក្រុម១០៦ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យ៧នាក់ ដែលឃាត់ខ្លួននោះ ទី១-ឈ្មោះ កង សាវឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិត ពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៧ ផ្លូវ៣១៧ ភូមិ៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដកហូតគ្រឿង ញៀនបាន០២ថង់តូច(ជួញដូរ) ។ ទី២-ឈ្មោះលី រ៉ន ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើងសង្កាត់ស្រះចក ខណ្ឌដូនពេញ(ជួញ ដូរ) ។ ទី៣-ឈ្មោះកំ ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ (ជួញដូរ) ។ ទី៤-ឈ្មោះសាន រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ (ជួញ ដូរ)។ ទី៥-ឈ្មោះឌឹម ចំណាប់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុនលកជីកសិកម្ម ស្នាក់ នៅផ្ទះមិនចាំលេខ ភូមិក្រោល គោ សង្កាត់គីឡូត៏ម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ដកហូតគ្រឿង ញៀនបាន៩ថង់តូច (ជួញដូរ) ។ ទី៦-ឈ្មោះឡុង សុភី ភេទប្រុស អាយុ១២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៥ ផ្លញវរថភ្លើង សង្កាត់ស្រះចក ខណ្ឌ ដូនពេញ(ជួញដូរ) ។ ទី៧-ឈ្មោះជួង លីវលី ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពោធិ៍រលំ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ដកហូតគ្រឿងញៀនបានចំនួន០៣ថង់តូច(រក្សាទុក) ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស ដារ៉ា

IMG_0746

IMG_0750

IMG_0749

IMG_0748

IMG_0747