ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ឃាត់ខ្លួនអ្នកទេសាទ ២១នាក់រួមទាំងវត្ថុតាងមួយចំអិនកំពឹសលែងវិញបាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានពីប្រជានេសាទនៅឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់រាយការណ៍ថា កាលពីព្រឹថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ គេឃើញកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ប្រមាណជាង ៣០នាក់ ចុះបង្ក្រាបបទល្មើសទេសាទកំពុងប្រព្រឹត្តជាក់ស្ដែងឃាត់ខ្លួនចំនួន ២១នាក់ រួមទាំងវត្ថុតាង។

ប្រភពរាយការណ៍ខាងលើបន្តថា ប្រតិបត្តិការបង្រ្កាបបទល្មើសធនធានធម្មជាតិ(នេសាទ) នេះ នៅលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពរាយការណ៍ដដែលបន្តទៀតថា ក្នុងកិច្ចប្រតិបត្តិការ កម្លាំងឃាត់ខ្លួនអ្នកនេសាទកំពុងប្រព្រឹត្តជាក់ស្ដែង ដោយរិបអូសនូវវត្ថុតាងឧបករណ៍ អ៊ួនកែច្នៃ ចំនួន ១វង់ អូសដោយកាណូតកម្លាំងម៉ាសុីនធំៗ ចំនួន ២គ្រឿង មានមនុស្សចំនួន ៧នាក់ ស៊ីបរុញដោយកាណូតកម្លាំងម៉ាស៊ីធំៗចំនួន ៤វង់ កាណូតចំនួន ៤គ្រឿង មានមនុស្សទាំងអស់ចំនួន ១៤នាក់ ហើយគេឃើញកម្លាំងកងរាជអាវុធហត្ថនាំយកទៅបន្តនីតិវិធីប្រគល់ ទទួល នៅសង្កាត់រដ្ឋបាលជលផលកណ្ដៀង មួយសន្ទុះក្រោយមក ស្រាប់តែគេឃើញជនប្រព្រឹត្តបទល្មើសនេសាទទាំងចំនួន ២១នាក់ ដែលគេដឹងថា រស់នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងមួយផ្នែកទៀត នៅឯខេត្តកំពង់ឆ្នាំង ទាំងនោះ ត្រូវបានគេដោះលែងឲ្យទៅលំនៅឋានវិញអស់ ដោយឡែក៖ កាណូតមានសាច់អ៊ួន និងដងឈើ(សុីប)ទាំងអស់ រក្សាទុកជាបណ្ដោះអាសន្ន នៅសង្កាត់រដ្ឋបាលជលផលកណ្ដៀង៕ បឹុម ពិន


ចែករំលែក៖