ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនឪពុកនិងកូនពាក់ព័ន្ធករណីយកកាំបិតកាប់គ្រូបង្រៀនម្នាក់រង របួសធ្ងន់

ខេត្ដកណ្ដាល៖ បុរស៣នាក់ត្រូវជា ឪពុកកូន និងកូនប្រសាត្រូវបានសមត្ថ កិច្ចឃាត់ខ្លួន បន្ទាប់ពីធើ្វសកម្មភាព យកកាំបិតប័ងតោព្រួត គ្នាកាប់ប្រហារ ទៅលើគ្រូបង្រៀនម្នាក់ហើយត្រូវជាប្អូនថ្លៃ បណ្ដាលឱ្យរងរបួសក្បាលជាទម្ងន់ កាលពីវេលាម៉េាង ១០ និង ១០ នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅភូមិ ស្លាបតាឱន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។

ជនរងគ្រោះមានឈ្មោះ ចាន់ សុខដា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាគ្រូបង្រៀន និងត្រូវជាប្អូនថ្លៃរបស់គ្រួសារជនសង្ស័យ ។
ជនសង្ស័យទាំង៣នាក់ក្នុងចំណោម៤ នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមាន១-ឈ្មោះ តូ ទីន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាគ្រូបង្រៀន និងត្រូវជាបងថ្លៃ ជនរងគ្រោះ ២-ឈ្មោះ ខៃ សារាម ភេទ ប្រុស អាយុ៣២ឆ្នាំ ជាបុគ្គលិកធនាគារ អេសីុលីដា ៣-ឈ្មោះ តូ ប៊ុនណា ភេទ ប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី១០ វិទ្យាល័យជ័យវរ្ម័នទី៧ និងម្នាក់ទៀត ដែលរត់គេចខ្លួនមានឈ្មោះ តូ ចាន់រិទី្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលក់ដូរ។ ជនគ្រួសារជនសង្ស័យនិងក្រុមគ្រួសារ ជនរងគ្រោះរស់នៅក្នុងដីឡូត៍តែមួយ ដែលម្ដាយចែកឱ្យ និងត្រូវជាបងប្អូន សាច់ឈាមតែមួយ មានទីលំនៅកន្លែង កើតហេតុ ។

តាមប្រភពព័ត៌មានជំហានដំបូង បានឱ្យដឹងថា ក្រុមគ្រួសារជនរងគ្រោះ បានផឹកសីុសប្បាយជាមួយមិត្ដរហូត ដល់ស្រវឹង ហើយក៏កើតការ ខឹងសម្បា នឹកឃើញរឿងចាស់ ពាក់ព័ន្ធទៅនឹងដីកេរ ក្រោយមកជនរងគ្រោះបានប្រើ ពាក្យសម្ដីមិនសមរម្យទៅលើក្រុមគ្រួសារជនសង្ស័យ ធើ្វឱ្យភាគីខាងជន សង្ស័យទ្រាំមិនបានក៏តបតពាក្យសម្ដី វិញ ។ មួយសន្ទុះក្រោយមកជម្លោះពាក្យ សម្ដីបានប្រែក្លាយជាអំពើហិង្សា ហើយ ជនរងគ្រោះទាញស្នួរហាលខោអាវវាយ ទៅលើក្រុមជនសង្ស័យ ។ ដោយទប់ កំហឹងមិនបាន ក្រុមជនសង្ស័យដែល មានឪពុក កូនបង្កើត កូនប្រសា បានស្ទុះ យកកាំបិតប័ងតោ កាប់ប្រហារមកលើ ជនរងគ្រោះចំក្បាលនិងកដួលសន្លប់ក្នុង ថ្លុកឈាមនៅផ្លូវចូលមុខផ្ទះរបស់ខ្លួន ។ ក្រោយមកត្រូវបានដឹកយកមកសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ។

លោក តួ ធីម ដែលត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានឱ្យដឹងថា ជនរងគ្រោះត្រូវ ជាប្អូនថ្លៃ ហើយករណីកាប់ប្រហារនេះ គឺដោយសារតែជនរងគ្រោះផឹកសីុស្រវឹង ហើយមករករឿងជេរដៀមដាមដល់ ក្រុមគ្រួសារដែលកំពុងដេកសម្រាកនៅ ក្នុងផ្ទះ ។

ដោយទ្រាំសម្ដីមើលងាយមិន បានក៏បើកទ្វារចេញមកសួរនាំត្រូវជន រងគ្រោះទាញដំបងវាយមកលើខ្លួនថែម ទាំងមានបងប្អូន របស់គេ២-៣នាក់ទៀត មកព្រួតវាយ គ្រានោះកូនៗក៏បានចេញ មកអន្ដរាគមន៍ទាញកាំបិតកាប់ប្រហារ តែម្ដង ដើម្បីការពារខ្លួន ព្រោះភាគី ម្ខាងទៀតគេប្រើដំបង ហើយមានគ្នា៣នាក់ ។

លោកវរសេនីយ៍ឯក ប៉ា សំអិត អធិការនគរបាលស្រុកបានប្រាប់ឱ្យដឹងថា ករណីនេះជាករណីហិង្សាដោយចេតនា ឥឡូវសមត្ថកិច្ចបាន ឃាត់ខ្លួនមនុស្ស៣ នាក់ ហើយគេចខ្លួនម្នាក់ ដើម្បីសាកសួរ ពាក់ព័ន្ធរឿងរ៉ាវឈានដល់ការកាប់ ប្រហារ ហើយសមត្ថកិច្ចបានត្រឹមតែ ធើ្វសំណុំរឿងបពា្ជូនទៅតុលាការ ប៉ុណ្ណោះ ដោយឡែកការសមេ្រចយ៉ាង ណានោះ ស្ថិតនៅលើចំណាត់ការរបស់សមត្ថកិច្ចតុលាការ ៕

សណ្ដោស

sandos-traffic-(6)

sandos-traffic

sandos-traffic-(1)

sandos-traffic-(2)

sandos-traffic-(3)

sandos-traffic-(4)

sandos-traffic-(5)

អានបន្ត​៖ម្ចាស់​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​ជ្រូក​រត់​ចោល​ជ្រូក​៤៥​ក្បាល ​ដោយសារ​តែ​ភ័យ​បន្ទាប់​ពី​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ពីក្រោយ​