ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​គូសង្សារ​ពាក់ព័ន្ធ​ករណី​ថ្នាំ​ញៀន​

ចែករំលែក៖

​ខេត្ដកំពង់ស្ពឺ​ ៖​ នគរបាល​ស្រុក​ឧដុង្គ​ បាន​ឃាត់ខ្លួន​គូសង្សារ​មួយគូ​ពាក់ព័ន្ធ​ នឹង​ករណី​ថ​ជួញដូរ​ថ្នាំ​ញៀន​កាលពី​វេលា​ ម៉ោង​៧​និង​៥០​នាទី​យប់​ ថ្ងៃ​ទី​១៧​ ខែ​ ឧសភា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​វត្ដ​ទួល​ សុ​ភី​ ស្ថិត​ក្នុងភូមិ​អង្ក្រង​ ឃុំ​ព្រះ​ស្រែ​ ស្រុក​ឧដុង្គ​ ខេត្ដកំពង់ស្ពឺ​ ។​

​នគរបាល​ស្រុក​ឧដុង្គ​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ឈ្មោះ​ អូន​ ភក្ដី​ ហៅ​រាជា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ចតុទិស​ ឃុំ​វិហារ​ហ្លួង​ ស្រុក​ពញាឮ​ ខេត្ដកណ្ដាល​ និង​ស្រី​ស្នេហ៍​ ឈ្មោះ​ សែ​ម​ ម៉ា​ណា​ ហៅ​ម៉ី​ អាយុ​១៩​ ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​ ។​

​នគរបាល​បញ្ជាក់​ថា​ ជាមួយ​ការ​ ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ ម៉ា​ទឹកកក​១​កញ្ចប់​ និង​ទូរស័ព្ទ​ដៃ​១​គ្រឿង​។​ បច្ចុប្បន្ន​ជនសង្ស័យ​បាន​បញ្ជូន​ទៅ​ស្នង​ ការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ​ដើម្បី​ ចាត់ការ​បន្ដ​ ៕
​សេនា​ស័ក្ដិ​

Tra001-(1)

Tra001


ចែករំលែក៖