ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​ធំ​

​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ​សែន​ជ័យ​ ឃាត់ខ្លួន​ ករណី​ក្នុង​ប្រើប្រាស់​ និង​ជួញដូរ​ថ្នាំ​ញៀន​ នៅ​ចំណុច​មុខ​ផ្ទះសំណាក់​ផ្កាថ្កុល​ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ ស្ថិត​ក្នុងភូមិ​ចោម​ចៅ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោ​ ២៣​និង​១០​នាទី​ យប់​ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៥​។​

​ជនសង្ស័យ​ឈ្មោះ​ ម៉​ម​ ហ្សា​ទី​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ​ មាន​ទីលំនៅ​ផ្ទះ​ជួល ភូមិ​ទ្រា​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​។​ ​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា​ ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ទោ​ យឹ​ម​ សា​រ៉ា​ន់​ អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ គឺ​កម្លាំង​ក្រវាត​តែងតែ​ជិះ​ល្បាត​ជា​រឿយៗ​ ដើម្បី​ការពារ​ឲ្យ​បាន​រាល់​បទល្មើស​ កុំ​ឲ្យ​កើត​មាននៅ​ក្នុង​មូលដ្ឋាន​។​

​ដោយឡែក​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ គឺ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ បាន​ជិះ​ល្បាត​នៅ​តំបន់​ស្មុគស្មាញ​ ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ​កុំ​ឲ្យ​កើត​មាន​ឡើង​នៅ​ក្នុង​មូលដ្ឋាន​ ។​ លុះ​ជិះ​ល្បាត​មក​ដល់​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ មុខ​ផ្សា​រកា​ណា​ស៊ី​ធី​ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ​ម៉ូតូ​ ម៉ាក​ MSX​ ព​ណ៍​ខ្មៅ​ គ្មាន​ស្លាក​លេខ​ ព្រមទាំង​មាន​ស្ពាយ​កាបូប​ព​ណ៍​ខ្មៅ​មួយ​ នៅ​ខាង​មុខ​ដោយ​មានការ​សង្ស័យ​ កម្លាំង​ក៏​បាន​ហៅ​ឲ្យ​ឈប់​ ដើម្បី​ធ្វើការ​ឆែក​ឆរ​ និង​ត្រួតពិនិត្យ​ ប៉ុន្តែ​ជនសង្ស័យ​រូប​នេះ​មិន​ព្រម​ឈប់​តាម​ការ​ហៅ​របស់​សមត្ថកិច្ច​ឡើយ​ គឺ​បាន​ព្យាយាម​ជិះ​ម៉ូតូ​ឆ្ពោះទៅ​មុខ​ ដើម្បី​គេចខ្លួន​ រហូត​ដល់​ចំណុច​មុខ​ផ្ទះសំណាក់​ផ្កាថ្កុល​ ក៏​ត្រូវ​កម្លាំង​កាក់​ជាប់​ឆែក​ឆរ​ ស្រាប់តែ​រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់​ធំ​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ ធ្វើការ​សាកសួរ​បន្ថែម​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ផ្តន្ទាទោស​តាម​ច្បាប់​៕​ សុខា​ សែន​ជ័យ​

unnasewmed
sdwemed