ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​អំពើ​លួច​

បាត់ដំបង​៖ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ពាក់ព័ន្ធ​ករណី​អំពើ​លួច​តាម​ទីសាធារណៈ​។​

​លោក​វរសេនីយ៍ទោ ប៉ាង ហៀ​ង អធិការ​ក្រុង​បាត់ដំបង​បាន​ប្រាប់​អោយដឹងថា​៖​ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ​បានធ្វើ​ឡើង​នៅវេលា​ម៉ោង​១០-០០​នាទី ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៨​នៅ​ចំណុច​ក្រុមទី​២ ស្ថិតក្នុង ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​

​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​១.​ឈ្មោះ ផល្លា ចំរើន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់នៅ​ក្នុង​រ៉ា​រថភ្លើង ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​(​ជនដៃដល់​)២.​ឈ្មោះ ផល ភា ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ស្នាក់នៅ​ចំណុច​មាត់​ស្ទឹង​នាគ​បាញ់​ទឹក​ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​(​ជនដៃដល់​)​។​៣.​ឈ្មោះ ហង្ស សុជាតិ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ក្រុមទី​២៦ ភូមិ កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង (​ទទួលផល​ចោរកម្ម​)​។​

+​វត្ថុតាង​ដកហូត​បានរួម​មាន​៖-​លួស​ពណ៌​ទង់ដែង​ចំនួន​២​ដុំ​​ទម្ងន់​៥,៥ គីឡូ​កន្លះ​-​សំបក​ខ្សែរ​ភ្លើង ពណ៌​ប្រផេះ​​ប្រវែង​៧​ម៉ែត្រ ទម្ងន់​៣,៥​គីឡូ​កន្លះ​។​

​បច្ចុប្បន្ន​៖​ជនសង្ស័យ​រួម​នឹង​វត្ថុតាង ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

អត្ថបទ និងរូបភាព៖ ប្រភពមួយពីវេបសាយថ៍ក្នុងស្រុក