ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ជួញដូរ​គ្រឿងញៀន​ម្នាក់​នៅ​សង្កាត់​ច្បារ​អំពៅ​២

ភ្នំពេញ​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​នគរ​ បាល​ប៉ុស្ដិ៍​ច្បារ​អំពៅ​២​ឃាត់ខ្លួន​បាន​ភ្លាមៗ​ ខណៈ​ដែល​បុរស​រូប​នេះ​ជិះ​ម៉ូតូ​ដើរ​លក់​ គ្រឿងញៀន​ ហើយ​ជួប​សមត្ថកិច្ច​កំពុង​ ជិះ​ល្បាត​ក្នុងភូមិ​សាស្ដ្រ​ហៅ​ឈប់​ឆែក​ ឆេរ​ឃើញ​មាន​គ្រឿងញៀន​ជាប់​នឹង​ខ្លួន​។​

​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿង​ ញៀន​រូប​នេះ​បាន​ប្រព្រឹត្ដ​ទៅ​កាលពី​វេលា​ ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៨​ ខែ​ មក​រា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​វត្ដ​ច្បារ​ អំពៅ​ ផ្លូវ​លេខ​៣៥៧​ ភូមិ​ដើម​ស្លែង​ សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​ ។

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ ពី​បទ​ជួញដូរ​គ្រឿងញៀន​នេះ​ឈ្មោះ​ ខេ​ង​ សុខ​ហ៊ី​ម​ ហៅ​ឧត្ដម​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ ផ្ទះ​គ្មាន​លេខ​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ១​ ភូមិ​តា​ង៉ូ​វ​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​ អំពៅ​ រាជធានី​ភ្នំពេញ​ ។

​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​ច្បារ​អំពៅ​២​បាន​ ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​កម្លាំង​ នគរបាល​ប៉ុស្ដិ៍​ច្បារ​អំពៅ​២​បាន​ជិះ​ម៉ូតូ​ ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​ការពារ​សន្ដិ​ សុខ​ជូន​ប្រជាពលរដ្ឋ​ ។​ លុះ​ជិះ​មក​ដល់​ មុខ​វត្ដ​ច្បារ​អំពៅ​ស្រាប់តែ​បាន​ជួប​ជន​ សង្ស័យ​ម្នាក់​ឈ្មោះ​ ខេ​ង​ សុខ​ហ៊ី​ម​ កំពុង​ អង្គុយ​លើ​ម៉ូតូ​ដោយ​មាន​មនុស្ស​ម្នាក់​ នៅ​ក្បែរ​ដើម្បី​ទិញ​ថ្នាំ​ញៀន​ ។​

នៅ​ពេល​ នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ រូប​នេះ​ដើម្បី​ឆែកឆេរ​បាន​រក​ឃើញ​ថ្នាំ​ ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ ចំនួន​២​ កញ្ចប់​តូច​ច្រក​ថង់​ប្លា​ស្ទិ​ក​ដែល​ជនសង្ស័យ​ លួចលាក់​ដាក់​ក្នុង​កញ្ចប់​បារី​ ហើយ​ពេល​ ឃើញ​ដូច្នេះ​ក៏​ដកហូត​យក​ថ្នាំ​ញៀន​និង​ ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​មក​សួរនាំ​ នៅ​នគរបាល​ប៉ុស្ដិ៍​ច្បារ​អំពៅ​២​រួច​បញ្ជូន​ ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ ដើម្បី​ចាត់ការ​បន្ដ​ ៕
14(23)

15(14)