ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​បាន​ម្នាក់​ពាក់​ព័​ន្ឋ​ការ​រក្សា​ទុក​ ចែកចាយ​សារធាតុ​ញៀន​ ​

ខេត្ត​ព្រះ​សីហ​នុ​៖​យុវជន​ម្នាក់​ជាប់​ពាក់​ព័​ន្ឋ​ ការ​រក្សា​ទុក​ ចែកចាយ​សារធាតុ​ញៀន​ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សហការ​ជាមួយ​កំលាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​២១​និង​១០​នាទី​យប់​ថ្ងៃ​ទី​០៤​ខែមិថុនា​ឆ្នាំ​២០១៥​ត្រង់​ចំនុច​ក្នុង​ក្រុម​១៧​ភូមិ​១​សង្កាត់​៤​ក្រុងព្រះសីហនុ​ ។​

​យោង​តាម​លោក​អនុសេនីយ៍ទោ​ លុយ​ ហាង​ នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​លេខ​៤​បាន​គូសបញ្ជាក់​ បន្ទាប់​ពី​ទទួល​បាន​បទបញ្ជា​ពី​លោក​ ឧត្តមសេនីយ៍​ជួន​ ណា​រិ​ន្ឋ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ក្នុង​ការ​ទប់ស្កាត់​ បង្កា​ និង​ បង្ក្រាប​រួច​មក​ កំលាំង​ប៉ុស្តិ៍​រដ្ឋបាល​ក្រោម​ការ​ដឹកនាំ​ដោយ​រូប​លោក​ផ្ទាល់​បាន​ចុះ​ល្បាត​ នៅ​តាម​គោលដៅ​សំដៅ​ខំ​ខាន់ៗ​មួយ​ចំនួន​ដែល​ក្រុម​ជនសង្ស័យ​តែងតែ​ធ្វើ​សកម្មភាព​។​

​ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី​០៤​មិថុនា​ឆ្នាំ​២០១៥​ចំនុច​ក្រុម​១៧​ភូមិ​១​សង្កាត់​៤​ក្រុងព្រះសីហនុ​ ខ​ណះ​ពេល​រូប​លោក​រួម​ជាមួយ​កំលាំង​កំពុង​ល្បាត​ក៏​បាន​ប្រទះ​ជនសង្ស័យ​ ហើយ​បាន​ធ្វើការ​ឆែកឆេរ​ទៅ​លើ​ជនសង្ស័យ​ ទើប​រក​ឃើញ​នូវ​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់​តូច​ រួម​ជាមួយ​ម៉ូតូ​ម៉ា​កវី​វ៉ា​ព​ណ៏​ខ្មៅ​សេរី​០៦​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​2A9801​ ។​

​ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​ដែល​ចែកចាយ​គ្រៀង​ញៀន​យ៉ាង​សកម្ម​នៅ​ក្នុង​ក្រុងព្រះសីហនុ​ឈ្មោះ​វី​ន​ ឡេ​ង​ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុ​រប​រត់​ម៉ូតូឌុប​ ស្នាក់​នៅ​មិន​ពឹត​ប្រាកដ​។​ក្រោយ​ការ​ឃាត់ខ្លួន​កំលាំង​លោក​ បាន​ដកហូត​រួ​មាន​ម្ស៉ៅ​ព៌​ណ​ស​ចំនួន​២​កញ្ចប់​តូច​ទូរ​សព្ទ័​ដៃ​មួយ​គ្រឿង​ម៉ូតូ​វី​វ៉ា​ពណ៌​ខ្មៅ​០៦​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​2A9801​ជា​មធ្យោបាយ​ធ្វើ​សម្មភាព​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕​ឆ្លាម​ សមុទ្រ​

IMG-20150605-WA0002
IMG-20150605-WA0000