ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​បុរស​ម្នាក់ ​ដកហូត​ថ្នាំ​ញៀន​៣៩៩២​គ្រាប់​ បញ្ជូន​ទៅ​តុលាការ​

​ខេត្តស្ទឹងត្រែង​ ៖​ នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​កាលពី​វេលា​ម៉ោង​២​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៥​ ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំ​ញៀន​ ។​

​នគរបាល​បាន​ឲ្យ​ដឹង​ថា​ ជាមួយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ សមត្ថកិច្ច​បាន​រក​ឃើញ​ថ្នាំ​ញៀន​ មេ​តំ​ហ្វេ​តា​មីន​ចំនួន​ ៣៩៩២​គ្រាប់​ ដែល​បាន​លាក់​ទុក​នៅ​ក្នុងផ្ទះ​ជនសង្ស័យ​ ។​ ជនសង្ស័យ​ត្រូវ​បាន​ គេ​ស្គាល់ឈ្មោះ​ សេក​ ភ​កី្ត​ អាយុ​៣០​ឆ្នាំ​ ក្រៅពី​ជាប់​ពាក់ព័ន្ធ​ថ្នាំ​ញៀន​ ជនសង្ស័យ​រូប​នេះ​ជា​អ្នកទិញ​ លក់​សត្វព្រៃ​ បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រែក​ សង្កាត់​ ក្រុង​ ខេត្តស្ទឹងត្រែង​ ។​ ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ សមត្ថកិច្ច​បាន​បន្ត​សាកសួរ​ ហើយ​គ្រោង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ ។​

​ជុំវិញ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ អ្នក​យក​ព័ត៌មាន​នគរវត្ត​នៅ​ពុំ​ទាន់​រក​ចម្លើយ​សារភាព​របស់​ ជនសង្ស័យ​បាន​នៅឡើយ​ទេ​ ថា​តើ​ថ្នាំ​ញៀន​ដ៏​ច្រើន​ខាងលើ​នេះ​ ជា​របស់​អ្នក​ណា​នាំ​មកពីណា​យក​ទៅ​ណា​ ?​

​គួរ​បញ្ជាក់​ថា​ កន្លង​ទៅ​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​តែង​បង្ក្រាប​បាន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ធំៗ​ ដែល​ថ្នាំ​ញៀន​ទាំងនោះ​ ជនសង្ស័យ​បាន​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ដោយ​ជនសង្ស័យ​ភាគច្រើន​ស៊ីឈ្នួល​នាំ​ថ្នាំ​ញៀន​ ហើយ​មេ​ជួញដូរ​គ្រឿងញៀន​ សមត្ថកិច្ច​ពុំដែល​ចាប់​បាន​នោះ​ឡើយ​ ៕​

ppppppp

ចុចអាន៖ លាក់​ថ្នាំ​ញៀន​ក្នុង​កមាន់​ស្ងោរ​ ពេល​ចូល​សួរ​អ្នកទោស​ក្នុង​ពន្ធនាគារ​ តែគេចមិនផុតពីឆ្មាំគុក