ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​មនុស្ស​៥​នាក់​ពាក់ព័ន្ធ​ឃាតកម្ម​ចាក់​សម្លាប់​បុរស​ម្នាក់​ពេល​រាំ​ ធុងបាស់​ ​

ខេត្ដរតនគិរី​ ៖​ នគរបាល​ជំនាញ​នៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ដរតនគិរី​សហ​ ការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​អណ្ដូង​ មាស​បាន​ឃាត់ខ្លួន​បុរស​៥​នាក់​កាលពី​ ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​ ៧​និង​៣០​នាទី​ព្រឹក​ ជាប់​ពាក់ព័ន្ធ​ករណី​ ឃាតកម្ម​ប្រើ​កាំបិត​ចាក់​ទៅ​លើ​បុរស​ ម្នាក់​ឱ្យ​ស្លាប់​កាលពី​ថ្ងៃ​ទី​២​ ខែមិថុនា​ ឆ្នាំ​ ២០១៥​ នៅ​ក្នុងភូមិ​ចង​ ឃុំ​ញ៉ា​ង​ ស្រុក​ អណ្ដូង​មាស​ ខេត្ដរតនគិរី​ ពេល​បញ្ជូន​ ជន​រង​គ្រោះ​ដល់​មន្ទីរពេទ្យ​ ។​

​នគរបាល​ស្រុក​អណ្ដូង​មាស​ឱ្យ​ដឹង​ថា​ ជនជាប់ចោទ​ចាក់​ និង​វាយ​សម្លាប់​ជន​ រង​គ្រោះ​ត្រូវ​បាន​ឃាត់ខ្លួន​ ទី​១-​ឈ្មោះ​ រ​ចំ​ ផ្ចឹក​ អាយុ​១៥​ឆ្នាំ​ ជនជាតិ​ច្រា​យ​ មុខ​ របរ​ធ្វើ​ចម្ការ​(​ជន​ដៃដល់​ប្រើ​កាំបិត​ ចាក់​ជន​រង​គ្រោះ​),​ ទី​២-​ឈ្មោះ​ ក្លា​ន​ ញ៉ុ​ង​ អាយុ​១៦​ឆ្នាំ​ ជនជាតិ​ច្រា​យ​ មុខរបរ​ធ្វើ​ ចម្ការ​(​អ្នក​វាយ​នឹង​ដៃ​),​ ទី​៣-​ឈ្មោះ​ រ​ម៉ាស់​ ឃេ​ន​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ ច្រា​យ​ មុខរបរ​ធ្វើ​ចម្ការ​(​អ្នក​ចាប់​ជន​រង​ គ្រោះ​),​ ទី​៤-​ឈ្មោះ​ រ​ចំ​ ធុ​ក​ អាយុ​២០​ ឆ្នាំ​ ជនជាតិ​ច្រា​យ​ មុខរបរ​ធ្វើ​ចម្ការ​ (​អ្នក​វាយ​នឹង​ដៃ​)​ អ្នក​ទាំង​៤​មាន​ទី​លំ​ នៅ​ភូមិ​ចង​ ឃុំ​ញ៉ា​ង​ ស្រុក​អណ្ដូង​មាស​ និង​ទី​៥-​ឈ្មោះ​ សល់​ ម៉ា​ប់​ អាយុ​១៦​ឆ្នាំ​ ជនជាតិ​ច្រា​យ​ មុខរបរ​ធ្វើ​ចម្ការ​ មាន​ ទីលំនៅ​ភូមិ​ចាយ​ ឃុំ​ញ៉ា​ង​ ស្រុក​អណ្ដូង​ មាស​(​អ្នក​ប្រើ​ដំបង​វាយ​ជន​រង​គ្រោះ​)​។​

​មន្ដ្រី​ដដែល​បានឱ្យ​ដឹង​ថា​ សមត្ថកិច្ច​ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ ទាំង​៥​នាក់​ខាងលើ​នេះ​ទៅ​សាលាដំបូង​ ខេត្ដ​ដើម្បី​ចោទប្រកាន់​ដើម្បី​ពួក​គេ​បាន​ សារភាព​ពី​ការ​សម្លាប់​ជន​រង​គ្រោះ​ ។​

​គួរ​រំលឹក​ថា​ កាលពី​វេលា​ម៉ោង​៨​និង​ ៣០​នាទី​យប់​ថ្ងៃ​ទី​២​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ក្នុងភូមិ​ចង​ ឃុំ​ញ៉ា​ង​ ស្រុក​អណ្ដូង​ មាស​មាន​រៀបចំ​ពិធី​មង្គលការ​មួយ​ និង​ ដោយ​មាន​ចាក់​ធុងបាស់​រាំ​កម្សាន្ដ​ នៅ​ ពេល​នោះ​មាន​អំពើ​ហិង្សា​ចាក់​ និង​វាយ​ សម្លាប់​ទៅ​លើ​បុរស​ម្នាក់​បណ្ដាល​ឱ្យ​ ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ ។​
​នៅ​កន្លែង​កើតហេតុ​គេ​បានដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ញឹ​ម​ វ​ន្នី​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មានស្រុក​ កំណើត​នៅ​ភូមិ​ត្រាំ​ង​ ឃុំ​ថ្ម​ពូន​ ស្រុក​ ព្រៃឈរ​ ខេត្ដកំពង់ចាម​ ។​ មុន​ពេល​កើត​ ហេតុ​ជន​រង​គ្រោះ​មក​ស្នាក់​នៅ​ភូមិ​ចង​ ឃុំ​ញ៉ា​ង​ ស្រុក​អណ្ដូង​ ដើម្បី​ចូលរួម​ពិធី​ មង្គល​ការកូន​គេ​នៅ​ក្នុងភូមិ​កើតហេតុ​។​

​ក្រោយ​មាន​អំពើ​ហិង្សា​កើតឡើង​ប្រពន្ធ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ ហេតុ​ប្ដី​របស់​នាង​បាន​រាំ​លេង​នៅ​ក្នុង​ពិធី​មង្គលការ​ ប៉ុន្ដែ​ការ​រាំ​លេង​នេះ​មិន​មាន​ បញ្ហា​អ្វី​កើតឡើង​នោះ​ទេ​ ។​ ស្រាប់​ឃើញ​ មនុស្ស​ប្រុស​២​ទៅ​៣​នាក់​មក​ចាប់​អូស​ប្ដី​នាង​ចេញពី​រោងការ​តែ​មិន​បាន​ចាប់​ អារម្ភ​ថា​ មានរឿង​អ្វី​នោះ​ទេ​ ។​ លុះ​ពេល​ ងាក​មើល​ម្ដងទៀត​ឃើញ​គេ​ដាល់​ចំពោះ​ ប្ដី​២-៣​ថ្ងៃ​ ។​ ឃើញ​ដូច្នេះ​នាង​ក៏​ស្ទុះ​ទៅ​ ជួយ​តែ​ត្រូវ​ជន​ដៃដល់​ច្រាន​ឱ្យ​ដួល​ ហើយ​ ពេល​នោះ​មនុស្ស​ជា​ច្រើន​ព្រួត​គ្នា​វាយ​ មក​លើ​ប្ដី​នាង​តែ​នាង​ស្គាល់ឈ្មោះ​មិន​ អស់នោះ​ទេ​គឺ​ស្គាល់​តែ​ជន​ដៃដល់​ម្នាក់​ តែ​ប៉ុណ្ណោះ​ ។​

​ក្រោយ​ពី​កើតហេតុ​បន្ដិច​សាច់ញាតិ​ឪពុក​ម្ដាយ​របស់​ជន​រង​គ្រោះ​ក៏​បាន​មក​ ជួយ​ប៉ុន្ដែ​ជន​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​ចាក់​និង​វាយ​បណ្ដាល​ឱ្យ​ដាច់ខ្យល់​ស្លាប់​នៅ​ ក្នុង​ថ្លុកឈាម​បាត់​ទៅ​ហើយ​ ។​

​មន្ដ្រី​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អណ្ដូង​មាស​បានឱ្យ​ដឹង​ថា​ ក្រោយ​ពី​កើតហេតុ​ កម្លាំង​របស់​លោក​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ផង​ដែរ​ ។​ ប៉ុន្ដែ​ជន​ដៃដល់​ រត់គេច​ខ្លួន​បាត់​ទៅ​ហើយ​នៅ​សល់​តែ​ជន​រង​គ្រោះ​ជាមួយ​សាច់ញាតិ​តែ​ប៉ុណ្ណោះ​។​

​មន្ដ្រី​កងរាជអាវុធហត្ថ​ស្រុក​អណ្ដូង​ មាស​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣​ ខែ​ មិថុនា​ថា​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​ សង្ស័យ​ជា​បន្ដបន្ទាប់​ដូច​មានឈ្មោះ​ខាង​ លើ​ ៕​អ៊ុ​ច​ សា​វុ​ទ្ធ​

11347922_1626176537594602_1367549469_o
11414971_1626176597594596_121652432_o