ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​មនុស្ស​៧​នាក់​ ក្នុង​ករណី​បង្ក្រាប​គ្រឿងញៀន

ខេត្ដកំពង់ស្ពឺ​ ៖​ កម្លាំង​កង​រាជ​អាវុធ​ ហត្ថ​ស្រុក​សំរោង​ទង​ បើក​ប្រតិបត្ដិការ​ បង្ក្រាប​ក្រុម​ជួញដូរ​ថ្នាំ​ញៀន​បាន​២​នាក់​ ដកហូត​បាន​ថ្នាំ​ញៀន​១​កញ្ចប់​ធំ​និង​២​ កញ្ចប់​តូច​ ។​

​ការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៧​ ខែ​ មក​រា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​ចំបក់​ ឃុំ​វល្លី​ស​ ស្រុក​សំរោង​ទង​ ខេត្ដកំពង់ស្ពឺ​។​

​ជនសង្ស័យ​មានឈ្មោះ​ មៀ​ច​ ប៉ូ​លី​ន​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​សំណង់​ សង្កាត់​រកា​ធំ​ និង​ឈ្មោះ​ ឡោ​ សុ​ហួរ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មាន​ទី​លំ​ នៅ​ភូមិ​សំណង់​ សង្កាត់​រកា​ធំ​ ក្រុង​ច្បារ​មន​ ។

​លោក​អនុសេនីយ៍ឯក​ រិ​ន​ ឡេ​ង​បួង​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ សំរោង​ទង​បានឱ្យ​ដឹង​ថា​ ដោយ​អនុវត្ដ​តាម​ បទបញ្ជា​របស់​លោក​ឧត្ដមសេនីយ៍ត្រី​ ម៉ែ​ន​ ស៊ី​ប៊​ន​ មេបញ្ជាការ​កង​រាជ​អាវុធ​ ហត្ថ​ខេត្ដ​ រូប​លោក​បាន​ដឹកនាំ​កម្លាំង​ ក្រោម​ឱវាទ​ក្នុងភូមិ​សាស្ដ្រ​ខាងលើ​និង​ បាន​ប្រទះ​ឃើញ​ក្រុម​ជនសង្ស័យ​កំពុង​តែ​ ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ក៏​ឃាត់​ខ្លួន​បាន​តែ​ម្ដង​ ។

​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៥​ លោក​ឧត្ដមសេនីយ៍ត្រី​ ម៉ែ​ន​ ស៊ី​ប៊​ន​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដកំពង់ស្ពឺ​ ដោយ​មានការ​ចូលរួម​ពី​តំណាង​ អយ្យការ​អម​សាលាដំបូង​ខេត្ដ​ផង​នោះ​ បាន​ចុះ​ឆែកឆេរ​ផ្ទះ​ជួល​មួយ​កន្លែង​ ដែល​ក្រុម​ជនសង្ស័យ​ជួល​ស្នាក់​នៅ​និង​ច​រា​ចរណ៍​ថ្នាំ​ញៀន​ ។​ ផ្ទះ​ជួល​ដែល​ឆែកឆេរ​ នេះ​ ស្ថិត​ក្នុងភូមិ​សំណង់​ សង្កាត់​រការ​ធំ​ ក្រុង​ច្បារមន​ ។​

​លោក​មេបញ្ជាការ​ខេត្ដ​បានឱ្យ​ដឹង​ថា​ ការ​ចុះ​ឆែកឆេរ​នេះ​ សមត្ថកិច្ច​ឃាត់​ បាន​ជនសង្ស័យ​៥​នាក់​ក្នុង​នោះ​ប្រុស​២​ នាក់​ ស្រី​៣​នាក់​ ដកហូត​វត្ថុ​តាង​មួយ​ ចំនួន​មាន​ដូច​ជា​ គ្រាប់​កាំភ្លើងខ្លី​ កា​៥៤​ និង​កា​៥៩​ជា​ច្រើន​គ្រាប់​ កាំបិត​សាំង​ គី​ម​១​ ដាវ​សា​មូ​រ៉ៃ​១​ និង​សម្ភារ​សេព​ ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ ក្នុង​នោះ​សមត្ថកិច្ច​ រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់​តូច​ផង​ដែរ​ ។​

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មាន​ ១-​ឈ្មោះ​ ហុ​ក​ ភក្ដិ​ ភេទ​ប្រុស​ អាយុ​២៤​ ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​គុយ​ ឃុំ​ត្រ​ ញំ​ង​គង​ ស្រុក​សំរោង​ទង​ ២-​ឈ្មោះ​ ង៉ែត​ ច​ន្នី​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ​ ជា​កម្មការិនី​ រោងចក្រ​ ៣-​ឈ្មោះ​ លី​ ប៊ុ​ន​ធា​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ ជា​កម្មការិនី​ ទាំង​២​នាក់​ ស្នាក់​នៅផ្ទះ​ជួល​ ៤-​ឈ្មោះ​ យ៉ុ​ង​ លី​ន​ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ​ និង​សង្សា​ឈ្មោះ​ អ៊ុ​ង​ សុធា​រ៉ា​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ខាងលើ​ ។​

​លោក​ឧត្ដមសេនីយ៍ត្រី​ ម៉ែ​ន​ ស៊ី​ប៊​ន​ បន្ដ​ថា​ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ ទាំងនេះ​ គឺជា​មុខសញ្ញា​ប្រើប្រាស់​និង​ ចែកចាយ​ថ្នាំ​ញៀន​ដ៏​សកម្ម​ ហើយ​ការ​ ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​សមត្ថកិច្ច​ ចាប់ខ្លួន​មេខ្លោង​ជួញដូរ​ចំនួន​២​នាក់​ ដែល​មានឈ្មោះ​ មៀ​ច​ ហូ​លី​ន​ ភេទ​ ប្រុស​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​ក្រាំង​គល់​ ទេព​ សង្កាត់​រការ​ធំ​ ក្រុង​ច្បារមន​ និង​ ម្នាក់​ទៀត​ឈ្មោះ​ ឡោ​ សុខ​ហួរ​ ភេទ​ប្រុស​ រស់នៅ​ភូមិ​សំណង់​ សង្កាត់​រការ​ធំ​ ដោយ​ សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ម៉ា​ទឹក​ កក​១​កញ្ចប់​ធំ​ និង​២​កញ្ចប់​តូច​ ។

​លោក​ឧត្ដមសេនីយ៍ត្រី​ មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្ដ​បាន​បញ្ជាក់​ថា​ ជា​រឿយៗ​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ គ្រប់​បណ្ដា​ស្រុក​ក៏​ដូច​ជា​ការិយាល័យ​ ជំនាញ​ខេត្ដ​បាន​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​ ទាន់​ពេលវេលា​ ចំពោះ​មុខសញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​ថ្នាំ​ញៀន​បានជា​ច្រើន​ករណី​ ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៧​នាក់​ត្រូវ​ បាន​បញ្ជូន​ទៅ​ទីបញ្ជាការ​កង​រាជ​អាវុធ​ ហត្ថ​ខេត្ដ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ ទៅ​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី​ ៕

39(1)

40(2)

41(1)

42

43(2)