ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ឃាត់ខ្លួន គង់ សុជាតិ សង្ស័យធ្វើសកម្មភាពលួច អាយផេត រត់គេចខ្លួន​

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលអូរបែកក្អម ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាព លួចយកអាយផេតពីក្នុងទូរជួសជុល ទូរសព្ទ័ដៃហើយរត់គេចខ្លួន ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៨ នៅចំណុចក្នុងតូបលក់ គ្រឿងជួសជុល ទូរសព្ទ័ដៃ ផ្លូវបេតុង ភូមិអ័កគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ គង់ សុជាតិ ភេទបុ្រស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអ័កគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែ​នសុខ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ ឈ្មោះ ស៊ាន នាថ សូភត្រា ភេទបុ្រស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ និងជួសជុលទូរសព្ទ័ដៃ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិអ័កគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែ​នសុខ ។ សម្ភារបាត់បង់ ៖ អាយផេត១គ្រឿង ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពី ថ្ងៃទី១៤ មករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៩ និង១៤នាទី ជនរងគ្រោះបានទុកអាយផេតរបស់ខ្លួន នៅលើតុកក្នុងតូបលក់ និងជួសជុលទូរសព្ទ័ដៃរបស់ខ្លួន រួចជនរងគ្រោះបានដើរទៅទិញសម្ភារ ស្រាប់តែមានជនសង្ស័យ បានជិះម៉ូតូម៉ាកធូដេរមកឈប់ មុខតូបរបស់ជនរងគ្រោះ ដោយមានសភាពស្ងាត់ជនសង្ស័យបាន លួចយកអាយផេត ពីក្នុងតូបរបស់ជនរងគ្រោះ រួចជនសង្ស័យជិះម៉ូតូរបស់ខ្លួនគេចខ្លួន ចេញទៅបាត់ ។ លុះពេលជនរងគ្រោះត្រឡប់មកតូប របស់ខ្លួនវិញមិនឃើញអាយផេត ក៏បានបើកកាមេរ៉ាសុវត្ថិភាពមើលឃើញជនសង្ស័យខាងលើលួចយកអាយផេតរបស់ខ្លួន ។ រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៨ និង០០នាទីជនរងគ្រោះបានឃើញជនសង្ស័យ កំពុងនៅតាមផ្លូវបេតុង ភូមិអ័កគីដេរ សង្កាត់អូរបែកក្អម ក៏បានឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យ សមត្ថិកិច្ចប៉ុស្តិ៍អូរបែកក្អម សាកសួរតែម្តង ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកអាយផេតរបស់ជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖