ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន ៥នាក់ផ្សេងគ្នាជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលជំនាញគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យក្នុងករណីប្រើប្រាស់ រក្សាទុក ចែកចាយជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៥នាក់ផ្សេងជាបន្តបន្ទាប់ រួមទាំងវត្ថុតាង និងសម្ភារផងដែរ។

នគរបាលស្រុកក្រគរបានឲ្យដឹងថា នៅវេលាម៉ោង៨ ១៥នាទីយប់ ថ្ងៃសៅរ៍ ៧កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកណ្ដាល ឃុំក្បាលត្រាច ស្រុកក្រគរ កម្លាំងធ្វើការបង្រ្កាបករណីប្រើប្រាស់ដោយខុសច្បាប់នូសារធាតុញៀនម្នាក់ឈ្មោះ ហាង សុធីរៈ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ។

ដោយឡែក៖ នៅវេលាម៉ោង១១ និង៣២នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ហេង ពិសិដ្ឋ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែងឯនេះវិញ ត្រូវបាននគរបាលស្រុកវាលវែងប្រាប់ឲ្យដែរថា កម្លាំងបានធ្វើការបង្រ្កាបជនសង្ស័យករណីប្រើប្រាស់ រក្សាទុក ចែកចាយ ជួញដូរ ដោយខុសច្បាប់ធ្វើការនូសារធាតុញៀនចំនួន ២នាក់ផងដែរ ដោយទី១ ឈ្មោះ ហេង ពិសិដ្ឋ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ និងទី២ ឈ្មោះ ម៉ាន រ៉ូហ្សា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នាខាងលើ ក្នុងនោះកម្លាំងដកហូតនូវវត្ថុតាង និងសម្ភាររួមមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៧កញ្ចប់តូច ស្មើរនឹងទម្ងន់ចំនួន ០,៨៥ក្រាម ទូរស័ព្ទដៃចំនួន ១គ្រឿងម៉ាក់ ហូវៃ សេរីស្មាតហ្វូន រួមទាំងឧបករណ៍សង្ស័យសម្រាប់ប្រើប្រាស់សារធាតុញៀន ១កំប្លេផងដែរ។

នគរបាលស្រុកវាលវែងបន្តទៀតថា លុះនៅវេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃទី១៩ ខែឆ្នាំដដែល ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង កម្លាំងបន្តធ្វើការបង្រ្កាបជនសង្ស័យករណីប្រើប្រាស់ រក្សាទុក ចែកចាយ ជួញដូរ ដោយខុសច្បាប់ធ្វើការនូសារធាតុញៀនចំនួន ២នាក់ទៀតរួមទាំងសម្ភារ និងវត្ថុតាងផងនោះ ទី១ ឈ្មោះ ផ្អ សំអែម ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ និងទី២ ឈ្មោះ ចក់ ទូច ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នាខាងលើ ចំណែកសម្ភារៈ និងវត្ថុតាងរួមមាន ទូរស័ព្ទដៃស្មាតហ្វូនម៉ាក ណូគាចំនួន ២គ្រឿង ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៧កញ្ចប់តូច ស្មើរនឹងទម្ងន់ចំនួន ១,៦២ក្រាម។

ប្រភពព័ត៌មាននគរបាលស្រុកទាំងពីខាងលើបញ្ជាក់បន្ថែមទៀតថា ចំពោះជនសង្ស័យរួមទាំងសម្ភារៈ និងវត្ថុតាង បាននាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបញ្ជូនបន្តទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕ បឹុម ពិន