ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ជនសង្ស័យម្នាក់ទទួលបញ្ញើគ្រឿងញៀនជិត១គីឡូក្រាមលាក់ទុកក្នុងម័រទីស័ររថយន្តតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនៃ មន្ទីរប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីដឹកជញ្ជូនសារធាតុញៀនប្រភេទកូកាអុីនពី «Cocaine» ពីប្រទេសប្រេស៊ីលមកកម្ពុជានៅព្រលាន យន្តហោះអន្តរជាតិភ្នំពេញជិត១គីឡូក្រាមដោយលាក់ក្នុងម័រទីស័ររថយន្ត ។

ប្រតិបត្ដិការនេះដោយមានការសម្របសម្រួលដឹកនាំពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន«ក១» បានសហការជាមួយសមត្ថកិច្ចគយប្រចាំឃ្លាំង នៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងមន្ត្រីរបស់នាយកដ្ឋានអន្តោប្រវេសន៍ ព្រម ទាំងសហការជាមួយក្រុមហ៊ុន DHL បាន ដំណើរការស្រាវជ្រាវបង្ក្រាបករណីដឹក ជញ្ជូនឆ្លងកាត់សារធាតុញៀនកូកាអុីន កាលពីវេលាម៉ោង៦និង១០ល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

NKD-36x6_outline

ជនសង្ស័យនេះឈ្មោះ សោម វុទ្ធី ភេទ ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ជាអ្នកចាំ ទទួលកញ្ចប់បញ្ញើ រស់នៅភូមិ-សង្កាត់ ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ និងមានស្រុកកំណើតនៅខេត្ត កំពង់ធំ។ ដកហូតវត្ថុតាងបានសារធាតុ ញៀន Cocaine ទម្ងន់៧៩៣,៥៦ក្រាម លាក់ទុកក្នុងម័រទីស័ររថយន្ត ៕ ហេង នរិន្ទ្រ