ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់បុរស៤នាក់ជិះម៉ូតូគេចកម្លាំងសមត្ថកិច្ចដាក់គោលដៅឆែកឆេរអាវុធជាតិផ្ទុះស្រែកគំរាមបាញ់

ភ្នំពេញ ៖ ពេលឃើញសមត្ថកិច្ចដាក់គោលដៅឆែកឆេរអាវុធជាតិ ផ្ទុះនិងជាតិអាល់កុលជិះម៉ូតូគេចហើយដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជ័យបានជិះម៉ូតូដេញចាប់មកបានហើយជន២នាក់ក្នុងចំណោម៤នាក់បានស្រែកគំរាមយកកាំភ្លើងបាញ់សមត្ថកិច្ចទាំងខ្លួនមិនមានអ្វីនៅជាប់នឹងខ្លួនឡើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៣១ខែមីនាឆ្នាំ២០១៦នៅចំណុចមុខវត្តទួលសុភាឃួនស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនទី១ : មានឈ្មោះអ៊ួនចាន់រិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំមុខរបរបគ្រូពេទ្យស្នាក់នៅភូមិត្រពាំង ទួលសង្កាត់កំបូលខណ្ឌពោធិសែនជ័យជនទី២ : ឈ្មោះសេងរតនា ភេទប្រុសអាយុ២៥មុខរបរលក់ទូរស័ព្ទស្នាក់នៅភូមិជាមួយគ្នា និងជនទី៣ : ឈ្មោះសេងភារ៉ាអាយុ១៨ឆ្នាំមុខរបរជាងជួសជុលរថយន្ តស្នាក់នៅភូមិជាមួយគ្នាជនទី៤ : ឈ្មោះហេងសុខហ៊ា អាយុ២០ឆ្នាំមុខរបររៀនពេទ្យធ្មេញស្នាក់នៅភូមិជាមួយគ្នា។

ប្រភពដដែលបានបន្តថាមុនពេលកើតគឺសមត្ថកិច្ចនគរបាលខណ្ឌពោធិសែន ជ័យបានដាក់គោល ដៅឆែកឆេរអាវុធជាតិផ្ទុះនិងជាតិស្រវឹង
នៅមុខវត្តទួលសុភាឃួន។ខណៈដល់ម៉ោងកើតហេតុក៏មានជនស៊ីវិល៤នាក់ជិះម៉ូតូ២គ្រឿងម៉ាកស្គូពី១គ្រឿងពណ៌ក្រហមពាក់ស្លាកលេខ 1CF-9525 និង១គ្រឿងទៀតម៉ាកហុងដារសេ១១០ពណ៌ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ 1BR-6677 មានគ្នា៤នាក់បានជិះជិតមកដល់គោលដៅសមត្ថកិច្ច ស្រាប់តែជនទាំង៤នាក់បានបត់ម៉ូតូត្រឡប់ក្រោយ។

ពេលឃើញដូច្នេះសមត្ថកិច្ចមានការសង្ស័យបានជិះម៉ូតូដេញតាមចាប់បានចម្ងាយពីគោលដៅជាង២០០ម៉ែត្រ។ក្រោយពេលកំលាំងឃាត់បានជន សង្ស័យ២នាក់ក្នុងចំណោម៤នាក់នោះពូលគេបានស្រែកជេរនិងគំរាមយកកាំភ្លើងបាញ់មកលើកំលាំងសមត្ថកិច្ចទៅវិញ។

ដោយសារពាក្យគំរាមនេះសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង៤នាក់នោះមកជំនាញព្រហ្មទ័ណ្ឌខណ្ឌដើម្បីយកមកធ្វើការអប់រំធ្វើកិច្ចសន្យានិងអោយសាច់ញាតិមកធានាទទួលយកទៅផ្ទះវិញ៕សុខាសែនជ័យ

1

2

3

4

5

6