ព័ត៌មានទាន់ហេតុការណ៍៖

ឃុំខ្លួនបណ្តោះអាសន្នបុរសចាប់រំលោភនារីម្នាក់មិនសម្រេចនៅក្នុងវត្តពាមមង្គលពេលនាងកំពុងងូតទឹក

ខេត្តកណ្ដាល៖ នៅល្ងាចថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ លោក គឹម ម៉េង ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់ចាប់រំលោភ នាងក្រមំុ ពេលកំពុងងូតទឹក តែមិនបានសម្រេចពេលនាងក្រមុំ រើបម្រាស់ ស្រែក ហើយជីដូនរបស់នាងឃើញទាន់នោះ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ប៉ុនប៉ងរំលោភសេពសន្ថវះ” ដែលប្រព្រឹត្តនៅភូមិពាម ឃុំរកាកោង០១ ស្រុកមុខកំពូលខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ តាមមាត្រា២៧ និងមាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះកំណត់ផ្តន្ទាទោសពី០៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ។

ជនត្រូវចោទឈ្មោះ ហន ហាន ភេទប្រុស អាយុ២៧ឆ្នាំនៅភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរកម្មករសំណង់។ ជនរងគ្រោះឈ្មោះអ.ម.ក. អាយុ១៨ឆ្នាំ។

នគរបាលបានឲ្យដឹងបន្ថែមថា នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះបានចងពុងសារ៉ុងកៅស៊ូមុជទឹកពាងមុខតូបដូនជីឈ្មោះ មាច សាម៉ុន (ជីដូនជនរងគ្រោះ) ក្នុងវត្តពាមមង្គល ភូមិពាមឃុំរកាកោ០១ បន្ទស់មកជនរងគ្រោះបានអង្គុយដុសធ្មេញ នៅពេលនោះ ជនសង្ស័យបានយកសំពត់ងូតព្រះសង្ឃបត់ជាបួន ផ្នត់មកគ្របលើក្បាល និងមុខជនរងគ្រោះហេីយយកដៃខ្ទប់មាត់ និងរិតកក្នុង ក្នុងគោលបំណងចាប់រំលោភជនរងគ្រោះ ។ សកម្មភាពនោះជនរងគ្រោះបានវៃពាងទឹកនឹងរើបម្រាស់ដួលទៅលេីភួក កកិតក្បាលជង្គង់ស្តាំទៅលេីថ្មបណ្តាលឲ្យមានស្នាមរុះចំនួន២កន្លែង និងស្នាមរបួសលេីមេជេីងស្តាំ០១កន្លែង និងហេីមបបូរមាត់ស្តាំ ។

ក្នុងពេលនោះឈ្មោះមាច ម៉ុន ជីដូនជនរងគ្រោះបានឃេីញជនសង្ស័យកំពុងចាប់ជេីងលេីកបីជនរងគ្រោះ គាត់បានស្រែកឆោឡោថា ចោរៗ ពេលនោះជនសង្ស័យបានទំលាក់ជនរងគ្រោះចុះហេីយរត់ទៅទិសខាងជេីងបាត់តែម្តង ។

ក្រោយពីកេីតហេតុរួចជនរងគ្រោះនិងជីដូនបាននាំគ្នាទៅផ្ទះលោកមេឃុំ ម៉ែន ស៊ុំ ដេីម្បីប្តឹង តែលោកមេឃុំមិននៅផ្ទះ ហេីយជីដូនជនរងគ្រោះបានផ្តាំប្រពន្ទលោកមេឃុំថា ព្រឹកស្អែកឲ្យលោកមេឃុំទៅជួបនៅវត្តពាមមង្គលកុំខាន ។ លុះព្រឹកឡេីងថ្ងៃទី២២ ខែមេសា លោកមេឃុំបានទៅកន្លែងកេីតហេតុហេីយបានជួបជីដូន និងជនរងគ្រោះរួចបានរាយការណ៍ឲ្យលោកមេបប៉ុស្តិ៍។

ក្រោយបានទទួលព័ត៌មានរួចនៅវេលាម៉ោង០៨និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍បាននាំខ្លួនជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍ ។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់ជនរងគ្រោះប៉ុនប៉ងរំលោភសេពសន្ថវៈពិតប្រាកដមែន ៕ ឆ ដា