ព័ត៌មានទាន់ហេតុការណ៍៖

ឃើញក្មេងស្រីទៅឃ្វាលពពែ ល្បួងយកទៅរំលោភបានសម្រេច គេចខ្លួនបាន៥ថ្ងៃ ត្រូវសមត្ថកិច្ចចាប់បាន

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតាមបណ្តឹងរបស់អាណាព្យាបាលជនរងគ្រោះ ក្រោយពីបានធ្វើសកម្មភាពចាប់រំលោភកេ្មងស្រីអាយុ៩ឆ្នាំ រយៈពេល៥ថ្ងៃ ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

លោក ឡាច សុខន មេបញ្ជារការរងកងរាជអាវុធហត្ថស្រុកជលគិរី បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វង វឿន អាយុ៤៧ឆ្នាំ រស់នៅឃុំព្រៃគ្រីស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយឡែកក្មេងស្រីរងគ្រោះមានអាយុ៩ឆ្នាំ ។

លោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកជលគិរីបានឲ្យដឹងថា កាលពីថ្ងៃ១៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៧ល្ងាច ក្មេងស្រីរងគ្រោះបានជាមួយនឹងប្អូនរបស់ខ្លួនបាន ដឹកពពែទៅឃ្វាលភ្នំបួ ស្ថិតនៅភូមិឃុំខាងលើ ។ ពេលនោះជនសង្ស័យឈ្មោះវង វឿន បានឃើញជនរងគ្រោះ ក៏ចូលទៅនិយាយលួងលោមក្មេងស្រីរងគ្រោះ ឲ្យទៅយកលុយនៅខាងលើ រួចឲ្យប្អូនក្មេងស្រីរងគ្រោះចុះទៅខាងក្រោម ។

ពេលដែលមនុស្សចេញផុតអស់ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោកសេពសន្ទវៈក្មេងស្រីរងគ្រោះរហូតបានសម្រេច ។ ចំណែកឯកប្អូនក្មេងស្រីរងគ្រោះបាន យកប្រាប់ឪពុក ម្តាយហើយចេញទៅជួយដែរ ប៉ុន្តែក្រោយពេលដែលចាប់រំលោភក្មេងស្រីរួចហើយ ជនសង្ស័យបានគេចខ្លួនតាំងពីពេលនោះមក ដោយមកស្នាក់នៅឃុំដា ស្រុកកំពង់លែង ទើបដល់ថ្ងៃទី១៧ ខែតុលា សមត្ថកិច្ចឃាត់ខ្លួនពីស្រុកកំពង់លែងមក។

នៅពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា