ព័ត៌មានទាន់ហេតុការណ៍៖

ឃើញ​នាង​ដើរ​ម្នាក់ឯង​ ចាប់​ខ្ទប់មាត់​យក​ទៅ​រំលោភ​នៅ​វាលស្រែ​រហូត​បាន​សម្រេច​ ​

ខេត្តកំពង់ឆ្នាំង​ ៖​ យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ធ្វើការ​ចាប់ខ្លួន​ ក្រោយ​ពី​គ្រួសារ​រង​គ្រោះ​បាន​ប្តឹង​ចោទប្រកាន់​ពី​បទ​ចាប់រំលោភ​សេព​ស​ន្ទ​វៈ​ ទៅ​លើ​កូនស្រី​របស់ពួកគាត់កាលពី​វេលា​ម៉ោងជាង​២១​ ថ្ងៃ​ទី​២​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​វាលស្រែ​ ក្នុងភូមិ​ព្រៃ​គ្រី​ជើង​ ឃុំ​ព្រៃ​គ្រី​ ស្រុក​ជល​គិរី​ ខេត្តកំពង់ឆ្នាំង​ ។​

​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនឈ្មោះ​ ហយ​ សំណាង​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ។​ ដោយ​ឡែ​ជន​រង​គ្រោះ​មាន​អាយុ​១៤​ឆ្នាំ​​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​នារី​រង​គ្រោះ​បាន​ត្រឡប់​មក​ពី​ផ្ទះ​ លោកយាយ​ដែល​រស់នៅ​ក្បែរ​នោះ​ នៅ​ពេ​ត្រឡប់​មក​ពី​ផ្ទះ​យាយ​ ក៍​ជួបនឹង​ជនសង្ស័យ​នៅ​ពាក់​កណ្តាលផ្លូវ​ ពេល​នោះ​ជនសង្ស័យ​បាន​សួរនាំ​នាង​រួច​ក៍មក​ចាប់​ខ្ទប់មាត់​ហើយ​អូស​នាង​យក​ទៅ​វាលស្រែ​ ដែល​នៅ​ចំងាយ​ប្រមាណ​ពី​ផ្ទះ​នោះ​ជិត​១០០​ម៉ែត្រ​ ។​ នៅ​ពេល​ដែល​ទៅ​ដល់​ ចំណុច​វាលស្រែ​នោះ​ ក៍​គំរាម​នាង​មិន​អោយ​នាង​ស្រែក​បើ​ស្រែក​ជនសង្ស័យ​និង​សម្លាប់​ចោល​ ។​ បន្ទាប់​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច​តែ​ម្តង​ ក្រោយ​ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​រួច​ជនសង្ស័យ​បាន​គេចខ្លួន​ទៅ​បាត់​ ។​ ដោយឡែក​នារី​រង​គ្រោះ​ក៍បាន​រត់​មក​ផ្ទះ​រួច​ប្រាប់​ឪពុក​ ថា​ឈ្មោះ​ហយ​ សំណាង​ បាន​ចាប់រំលោភ​នាង​ ។​

​នៅ​ពេល​ដឹង​ភ្លាម​ឪពុក​នាង​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​តាម​រក​ជនសង្ស័យ​ ឃើញ​នៅ​វេលា​ម៉ោង​២២​និង​៣០​នាទី​ ថ្ងៃ​ទី​២​ ខែមិថុនា​ ឆ្នាំ​២០១៥​ និង​បាន​ កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​ដើម្បី​ចាត់កា​បន្ត​តាម​នីតិវិធី​ ៕​ ច​ន្ថា​
​ ​
11180001