ព័ត៌មានទាន់ហេតុការណ៍៖

ឃោសនាបោះឆ្នោតថ្ងៃដំបូង៖ គណបក្ស​ចំនួន​៥ចេញ​ឃោសនាបោះឆ្នោត​នៅ​ទីតាំង​របស់ខ្លួន​ដែល​បានកំណត់

ភ្នំពេញ​ ៖ នៅ​ព្រឹកថ្ងៃសៅរ៍ ១០រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ មាន​គណបក្ស​ចំនួន​៥ ចេញ​ឃោសនាបោះឆ្នោត​នៅ​ទីតាំង​របស់ខ្លួន​ដែល​បានកំណត់។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​អោយ​ប្រជាពលរដ្ឋ មេត្តា​យោគយល់​ និង​បញ្ចៀស​ចរាចរ​ជា​បណ្ដោះអាសន្ន រហូតដល់​ក្បួន​ឃោសនាបោះឆ្នោត​របស់​បក្ស​នីមួយៗ​ត្រូវ​បាន​បញ្ចប់ ៖​