ព័ត៌មានទាន់ហេតុការណ៍៖

ង៉ែត រដ្ឋា និង ទី ពន្លែត ឈ្នះកៅអីជុំទី២ ខណៈដែល អ្នកប្រដាល់ថៃ សន្លប់ក្នុងទឹក១

ភ្នំពេញ៖ សម្រាប់សប្តាហ៍ទី៦នេះ កីឡាករ ង៉ែត រដ្ឋា មកពី ក្លិបតាព្រហ្មមានជ័យ និងកីឡាករ ទីពន្លែត មកពីក្លិប អង្គរ មានជ័យខេត្តសៀមរាប បានប្រកួតឈ្នះដៃគូប្រកួតរៀងខ្លួន ឡើងទៅឈរចាំនៅជុំទី២ វគ្គ១៦នាក់ បន្ត ខណៈដែល កីឡាករ ថៃ រដ្ឋា មកពីក្លិប ក្រុងប៉ោយប៉ែត ខេត្តនបន្ទាយមានជ័យ ប្រើពេលមិនដល់មួយទឹកវាយផ្តួលអ្នកបប្រដាល់ថៃ ឈ្នះ Ehlavan Loukchampathia ដោយស្នៀតកែង ឲ្យសន្លប់ភ្លាមៗ កាលពីយប់ថ្ងៃទី៧ខែតុលាឆ្នាំ២០១៧ នៅសង្វៀនប្រដាល់គុនខ្មែរ TV5 KNOCK OUT SERIES ។

ចំពោះការប្រកួតជម្រុះ ដំណាក់កាលទី១ ដែលមានកីឡាករ អ្នកប្រដាល់៣២នាក់ បច្ចុប្បន្នបានរកឃើញអ្នកប្រដាល់ ១២នាក់រួចហើយ កំពុងហ្វឹកហាត់ត្រៀម ឡើងសង្វៀន TV5 KNOCK OUT SERIES ដើម្បីប្រកួតជម្រុះវគ្គ១៦នាក់បន្តទៀត ។ ដោយឡែកកីឡាករ ង៉ែត រដ្ឋា និង កីឡាករ ទី ពន្លែត គឺជាអ្នកប្រដាល់ទី១២ ក្រោយវាយឈ្នះដៃគូប្រកួត របស់ខ្លួន ដោយពិន្ទុ។ ក្នុងនោះកីឡាករ ង៉ែត រដ្ឋា វាយឈ្នះ កីឡាករ ជា សំណាង មកពី ក្លិប ខ្លារខិន មានរិទ្ធ ដោយពិន្ទុ រីឯ កីឡាករ ទី ពន្លែត វាយឈ្នះ កីឡាករ ភួង ណាំហង មកពី ក្លិបរស្មីកុមារកំព្រា ដោយពិន្ទុផងដែរ ។

ចំពោះ ការប្រកួត រវាង កីឡាករ ថៃ ដ្ឋាន និង Ehlavan Loukchampathia បានធ្វើឲ្យទស្សនិកជន មានអារម្មណ៍ រំភើប យ៉ាងខ្លាំង នៅពេល បានឃើញវត្តមាន អ្នកប្រដាល់ទាំង២នាក់ ឡើងដល់សង្វៀនភ្លាមនោះ ។ រយៈពេលតែជាង១នាទីប៉ុណ្ណោះ ថៃ ដ្ឋា បានប្រើកណ្តាប់ដៃ ជង្គង និង ស្នៀតកែង វាយផ្តួល កីឡាករ Ehlavan Loukchampathia ឲ្យដួលសន្លប់ភ្លាមៗ តែម្តង ។

NKD-36x6_outline

ឆ្លងកាត់ការប្រកួតជម្រុះ ៦សប្តាហ៍កន្លងទៅ បានរកឃើញអ្នកប្រដាល់១២នាក់ រួចហើយ គឺអ៊ុក វណ្ណេត មកពីក្លិបមរតកគុនខ្មែរ ,ភុន សោភ័ណ្ឌ ក្លិបនាគរាជមានជ័យ, ទេស ជីវ៉ា ក្លិបកងពលតូចលេខ៧០, វ៉ែន ហុងជីវ៉ុង ក្លិបកងកេងមានរិទ្ធ ,សំអាងឌុន ក្លិបអេភូថងកីឡា,រិទ្ធ មុន្នី ក្លិបម្កុដរាជសីហ៍ ,រិន សារដ្ឋក្លិបកងទ័ពជើងទឹក , គឹម វាសនាក្លិបទ័ពឆ័ត្រយោង៩១១ ,ផន ប៊ុនម៉ៅ ក្លិបបូរីរាជសីហ៍មានរិទ្ធ និង រត្ន័ ដារ៉ា ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ង៉ែត រដ្ឋា និង ទី ពន្លែត ៕ សារីម