ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ចងកធ្វើអត្តឃាតក្នុងជង្រុកស្រូវ ក្បែរផ្ទះសង្ស័យមានជំងឺរ៉ាំរ៉ៃប្រចាំកាយ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់សម្រេចចិត្តចងកធ្វើអត្តឃាតក្នុងជង្ហុកស្រូវ ក្បែរផ្ទះយ៉ាងអាណោចអាធម័ ត្រូវបានគេសង្ស័យមានវិបត្តិផ្លូវចិត្តខណៈបុរសរូបនេះគាត់មានជំងឺរ៉ាំរ៉ៃប្រចាំកាយ បង្កភ្ញាក់ផ្អើលនៅវេលាម៉ោង២ និង០០នាទី រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចជង្ហុកស្រូវក្បែផ្ទះ ស្ថិតក្នុងភូមិកណ្ដាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលឈើតុំបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ វណ្ណ សាវិន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។ មន្រ្តីជំនាញបានចុះពិនិត្យ ធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយចងកប្រាកដមែន និងបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖