ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ចរន្ទអគ្គិសនីឆេះផ្ទះ២ខ្នងនៅម្តុំអូ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ៖ ផ្ទះប្រជាពលរដ្ឋ២ខ្នងនៅម្តុំអូ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានអគ្គិភយ័ឆេះបំផ្លាញ អស់ទាំងស្រុង នៅវេលាម៉ោង១កន្លះរសៀលថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្រុម២១ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បើតាមមន្ត្រីមូលដ្ឋានឲ្យដឹងថា ផ្ទះដែលឆេះមានចំនួន២ខ្នង ១ឈ្មោះ យស់ នឿនភេស្រីអាយុ៥៨ឆ្នាំ ផ្ទះសង់អំពីថ្មក្រោមឈើលើប្រក់ស័ង្កសី មានទទឹង៧ប៉ែត្របណ្តោយ១៤ប៉ែត្រឆេះទាំងស្រុង ២ ឈ្មោះវុិត វ៉ាងមី ភេទស្រី អាយុ៥០ឆ្នាំ ផ្ទះសង់អំពីថ្មក្រោម ឈើលើ ទទឹង៥ម៉ែត្រ បណ្តោយ៧ម៉ែត្រ ។

ការសន្និដ្ឋានជំហ៊ានដំបូងឆេះមកពីឆ្លងចរន្តអគ្គិសនី ក្នុងចំណោមម្ចាស់ផ្ទះរងគ្រោះ ក៏មានផ្ទះមួយខ្នង ដែលកាលពីប្រមាណជាង២ឆ្នាំមុន ផ្ទះជនរងគ្រោះរូបនេះក៏ធ្លាប់បានអគ្គិភយ័ឆេះបំផ្លាញម្តងរួចមកហើយដែរ។

សមត្ថកិច្ចគ្រប់ផ្នែក មាននគរបាល កងរាជអាវុធហត្ថ បានបញ្ជូនរថយន្តពន្លត់អគ្គិភយ័ទៅជួយអន្តរាគមន៍ដើម្បីទប់ស្កាត់កុំឲ្យរាលដាលដល់ផ្ទះពលរដ្ឋផ្សេងទៀត ដែលនៅក្បែរគ្នា។

ក្នុងនោះលោក យន្ត មីន អភិបាលខេត្ត ក៏បានអញ្ជើញចុះទៅពិនិត្យស្ថានភាពទូទៅនៃគ្រោះអគ្គិភយ័នេះភ្លាមៗដែរ ៕ ឆ្លាម សមុទ្រ