ព័ត៌មានទាន់ហេតុការណ៍៖

ចរាចរផ្លូវជាតិលេខ៤ត្រូវប្រកាសបិទទាំងស្រុងព្រឹកនេះ

ខេត្តព្រះសីហនុ៖ ការចរាចរណ៍ពីខេត្តព្រះសីហនុ មកកាន់ភ្នំពេញត្រូវបានអាជ្ញាធរមានសមត្ថកិច្ចប្រកាសណែនាំឲ្យផ្អាកទាំងស្រុង​ដោយសារតែជំនន់ទឹកភ្លៀងហូរកាត់យ៉ាងសាហាវ ។

សេចក្តីរាយការណ៍ថា នៅវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ អាជ្ញាធរខេត្តព្រះសីហនុ​បានបិទការចរាចរទាំងស្រុង មិនថា តាមឡានធុនធំ ឬធុនតួចឡើយ មិនឲ្យមានឆ្លងកាត់ផ្លូវជាតិលេខ៤ ចំណុចឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយបងប្អូនអ្នកធ្វើដំណើរចាំបាច់ត្រូវតែវាងទៅកាន់កំពត ឡើងតាមផ្លូវជាតិលេខ៣វិញ ។ ពីព្រោះចំណុចនេះ​ទឹកហូរកាត់ផ្លូវកាន់តែខ្លាំង ។

អាជ្ញាធរ​ប្រកាសបែបនេះដើម្បីបញ្ចៀសកុំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ៕ ឆ្លាម សមុទ្រ