ព័ត៌មានទាន់ហេតុការណ៍៖

«ចាក់សាំងបន្ថែមចូលភ្លើងកំពុងឆេះ» សង្គ្រាមពាណិជ្ជកម្មកាន់តែតានតឹង

រដ្ឋាភិបាលអាមេរិកបានចាក់សាំង បន្ថែមចូលក្នុងភ្លើងកំពុងតែឆេះ ខណៈ កាលពីថ្ងៃទី១០ខ ែកក្កដា ប្រធានាធិបតី អាមេរិកដូណាល់ ត្រាំ បានឡើងគម្រោង ដំឡើងពន្ធ២០០ពាន់លានដុល្លារដល់ ទំនិញនាំចូលពីប្រទេសចិន ។ ប្រសិនបើ ទទួលបានការឯកភាពនោះច្បាប់ដំឡើង ពន្ធថ្មីរបស់លោកត្រាំទៅលើទំនិញចិននឹង មានប្រសិទ្ធភាពនៅខែកញ្ញាខាងមុខ ។

គម្រោងខាងលើកើតឡើងតាំងពីខែ មិថុនាមកម៉្លេះ ដោយប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម លោក Robert Lighthizer រៀបចំដំឡើងពន្ធមានតម្លៃ២០០ពាន់លាន ដុល្លារទៅលើទំនិញរបស់ចិននាំចូលអាមេ រិក ។ ទំនិញក្រោយនេះនឹងត្រូវដំឡើងពន្ធ ១០ភាគរយដោយកន្លងមកបានដំឡើង ២៥ភាគរយស្មើរ៥០ពាន់លានដុល្លារ ទំនិញចិននាំចូលអាមេរិក ។

តាមការប្រកាសរបស់លោក ត្រាំ ឲ្យ ដឹងថា គោលនយោបាយដំឡើងពន្ធខាង លើគឺដើម្បីឆ្លើយតបទៅនឹងទីក្រុងប៉េកាំង ដែលបានសម្រេចដំឡើងពន្ធមានតម្លៃ៥០ ពាន់លានដុល្លារដល់ទំនិញនាំចូលពីអាមេ រិក ។ មិនតែប៉ុណ្ណោះចិនក៏បានប្រមានថា នឹងតម្លើងពន្ធដល់ឧស្ម័នធម្មជាតិនិងប្រេង ឆៅពីអាមេរិក ។ ទីក្រុងប៉េកាំងបច្ចុប្បន្នជា អ្នកទិញប្រេងធំបំផុតលើពិភពលោកពី អាមេរិក ។

សារព័ត៌មាន AFP បានផ្សាយថា ការិយា ល័យពាណិជ្ជកម្មអាមេរិកនឹងរៀបចំឲ្យ មានការវាយតម្លៃពីទំនិញរបស់ចិនដែល ត្រូវដំឡើងពន្ធក្នុងបញ្ជីពន្ធ២០០ពាន់លាន ដុល្លារ ហើយត្រូវចំណាយរយៈពេល២ខែ ដើម្បីវាយតម្លៃ ។

នៅពេលនេះគឺមិនទាន់ប្រាកដថា បញ្ជី ដំឡើងពន្ធថ្មីនេះទទួលបានការឯកភាពពី សភានិងព្រឹទ្ធភានោះឡើយ ។ សកម្មភាព ខាងលើរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នឹងធ្វើឲ្យវិស័យពាណិជ្ជកម្មអាមេរិក ចិនកាន់តែតានតឹងខ្លាំងឡើង ។

កាលពីថ្ងៃទី៦ ខែកក្កដា អាមេរិកបាន អនុម័តច្បាប់ដំឡើងពន្ធ២៥ភាគរយដល់ ទំនិញនាំចូលពីប្រទេសចិនក្នុងនោះមាន គ្រឿងម៉ាស៊ីន និងសម្ភារអេឡិចត្រូនិក ។ ឆ្លើយតបទៅនឹងសកម្មភាពរបស់អាមេរិក នាយកដ្ឋានពន្ធដារចិនបានសម្រេចតម្លើង ពន្ធទៅលើទំនិញ៥៤៥មុខនាំចូលពីអាមេ រិកមានតម្លៃ៣៤ពាន់លានដុល្លារដូចគ្នា ដែលបានចូលជាធរមានកាលពីថ្ងៃទី៦ ខែកក្កដា ។ នៅពេលនេះទីក្រុងវ៉ាស៊ីនតោន ក៏បានព្រមានថានឹងដំឡើងពន្ធមានតម្លៃ ចាប់ពី២០០-៣០០ពាន់លានដុល្លារ ប្រសិន បើទីក្រុងប៉េកាំងនៅតែបន្តវាយបកទៅលើ អាមេរិកជាការសងសឹកនោះ ។ ប្រសិនបើ គម្រោងខាងលើត្រូវបានអនុវត្តនោះសរុប ទំនិញចិន ដែលអាមេរិកដំឡើងពន្ធមាន រហូតដល់ទៅ៥៥០ពាន់លានដុល្លារគឺខ្ពស់ ជាងតម្លៃទំនិញដែលចិននាំចូលអាមេរិក ដែលមានតែ៥០៦ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ ។

អ្នកឯកទេសសេដ្ឋកិច្ច លោក Taimur Baig បានបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្ម ជាទ្រងទ្រាយធំរវាងអាមេរិកនិងចិនអាច ធ្វើឲ្យប្រាក់ចំណូលសរុបរបស់ប្រទេស ទាំងពីរធ្លាក់ចុះ០,២៥ភាគរយនៅក្នុងឆ្នាំ ២០១៨នេះ ។

ក្រៅពីនេះប្រទេសតំបន់អាស៊ីផ្សេងទៀត ក៏ត្រូវទទួលរងនូវឥទ្ធិពលពីការសងសឹក គ្នាទៅវិញទៅមករបស់ប្រទេសមហាអំណាច សេដ្ឋកិច្ចពិភពលោកទាំងពីរផងដែរ ។ សារព័ត៌មានរ៉យទ័របានផ្សាយាថា កូរ៉េខាង ត្បូង ម៉ាឡេស៊ី តៃវ៉ាន់ សឹង្ហបុរី ជាប្រទេស ដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេពី សង្គ្រាមពាណិជ្ជកម្មខាងលើ ។

កន្លងមកទីក្រុងប៉េកាំងបានចោទប្រកាន់ ប្រធានាធិបតីដូណាល់ ត្រាំ ថាកំពុងតែប្រើ ប្រាស់យុទ្ធសាស្ត្រ គំរាមកំហែង និងជំរិត ប្រាក់ ពេលមានគម្រោងដំឡើងពន្ធនាំចូល ពីចិនដល់ទៅ៤៥០ពាន់លានដុល្លារ អាមេ រិក ។ ចិនបានចោទប្រកាន់អាមេរិកថា កំពុងតែធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភព លោកទាំងមូល ។

ជាមួយគ្នានេះដែរទីក្រុងប៉េកាំងបានធ្វើ សកម្មយ៉ាងខ្លាំងនៅក្នុងការស្វែងរកប្រភព ផ្គត់ផ្គង់ជំនួស និងបានលើកឡើងនូវវិធាន ការការពារសេដ្ឋកិច្ចជាតិ ។ អ្នកនាំពាក្យ ក្រសួងការបរទេសចិនបានបញ្ជាក់ថា ទី ក្រុងប៉េកាំងបានត្រៀមលក្ខណៈរួចរាល់ សម្រាប់ធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយ អាមេរិក ។

កាលពីថ្ងៃទី៦ ខែកក្កដា ទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមអនុម័តច្បាប់ដំឡើង ពន្ធ៣៤ពាន់លានដុល្លារទៅលើទំនិញនាំ ចូលពីប្រទេសចិន ។ ចំណែកចិនវិញ ដែល ជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរនិង មានឥទ្ធិពលបំផុតនៅតំបន់អាស៊ីនាពេល បច្ចុប្បន្នបានដំឡើងពន្ធទៅលើផលិតផល កសិកម្មរបស់អាមេរិក ។

នៅពេលដែលអាមេរិកនិងចិនប្រឈម មុខដាក់គ្នាលើវិស័យពាណិជ្ជកម្មចិនបាន ខិតខំស្វែងរកប្រទេសផ្សេងមកជំនួស តំណែងរបស់អាមេរិក ។ ផ្ទុយទៅវិញអាមេរិក ពិតជាពិបាកនៅក្នុងការស្វែងរកដៃគូដោយ សារលោកត្រាំបានដំឡើងពន្ធទាំងអស់ លើសម្ពន្ធមិត្ត ហើយអឺរ៉ុបក៏បានវាយបក ទៅលើការសម្រេចរបស់អាមេរិកផងដែរ ។

តាំងពីខែមិថុនាមករដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មចិនបានប្រកាសថា នឹងកាត់ បន្ថយឬលុបពន្ធនាំចូលទំនិញពីបណ្តា ប្រទេសក្នុងតំបន់ក្នុងនោះមានឥណ្ឌាកូរ៉េ ខាងត្បូង ស្រីលង្កា បង់ក្លាដែស និងឡាវ ជាដើម… ក្រៅពីនេះប្រទេសជាសមាជិក ទាំង៥នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម អាស៊ីប៉ាស៊ីហ្វិក APTA នឹងទទួលបានការ កាត់បន្ថយពន្ធ ។

សកម្មភាពខាងលើរបស់ចិន គឺដើម្បី ស្វែងរកប្រភពផ្គត់ផ្គង់ជំនួសទំនិញរបស់ អាមេរិក ដើម្បីផ្គត់ផ្គង់ដល់ពលរដ្ឋជាង ១,៣ពាន់លាននាក់ ។ ក្រុមអ្នកឯកទេស វិភាគបានលើកឡើងថា ទីក្រុងប៉េកាំងកំពុង តែមានប្រៀបលើអាមេរិក ដោយចិនបាន អូសទាញប្រទេសជិតខាងអាមេរិក និង ប្រទេសនៅក្នុងតំបន់បានជាច្រើន ។

មិនតែប៉ុណ្ណោះចិនក៏បានបង្កើតសម្ពន្ធ មិត្តដើម្បីទប់ទល់ជាមួយសង្គ្រាមពាណិជ្ជ កម្មដែលបង្កឡើងដោយអាមេរិក ។ កន្លង មកថ្មីៗឧបនាយករដ្ឋមន្ត្រីចិនបានជួប ពិភាក្សាជាមួយអនុប្រធានគណៈកម្មាធិការសហគមន៍អឺរ៉ុប លោក Jurki Katainen ដើម្បីស្វែងរកវិធីសាស្ត្រទប់ទល់ទីក្រុងវ៉ា ស៊ីនតោន ។ ជាមួយគ្នានេះចិនបានស្នើឲ្យ អឺរ៉ុបបើកទ្វារទីផ្សារធំជាងនេះប្រសិនបើ យល់ព្រមសហការជាមួយចិននោះ ។

ប៉ុន្តែអឺរ៉ុបបានច្រានចោលភ្លាមៗនូវ សំណើរបស់ចិន ប៉ុន្តែអឺរ៉ុបបានបញ្ជាក់ថា នឹងសហការជាមួយចិនដើម្បីធ្វើសកម្មភាព ទំនើបកម្មរបស់អង្គការពាណិជ្ជកម្មពិភព លោក WTO នៅពេលនេះចិនបានត្រៀមលក្ខណៈធ្វើការដោះដូរនៅក្នុងសង្គ្រាម មួយនេះ ។ ទន្ទឹមនឹងនេះមហាអំណាច អាស៊ីក៏បានថ្កោលទោសដល់គូប្រជែងនៅ WTO ហើយប្រើប្រាស់អង្គការនេះដើម្បី ទប់ទល់ជាមួយអាមេរិកនៅក្នុងសង្គ្រាម ពាណិជ្ជកម្ម ។

ចិនមានសេដ្ឋកិច្ចជាតិប្រមាណ១៣. ០០០ពាន់លានដុល្លារ ។ ជាមួយនឹងសេដ្ឋ កិច្ចរីកចម្រើនបែបនេះចិនបានប្រជែងជា មួយអាមេរិកលើវិស័យជាច្រើន ។ មហា អំណាចអាស៊ីក៏មានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងការប្រជែងជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងសង្គ្រាមពាណិជ្ជកម្មដែរ ។

ចិនគឺជាប្រទេសទិញទំនិញច្រើនបំផុត ពីអាមេរិកផ្ទុយទៅវិញទំនិញ Made in china ក៏គ្របដណ្តប់ពេញទីផ្សារនៅអាមេ រិកផងដែរធ្វើឲ្យវិស័យពាណិជ្ជកម្មអាមេរិក និងចិនកើនឡើងដល់៣៧៥ពាន់លាន ដុល្លារនៅក្នុងឆ្នាំ២០១៧៕ មែវ សាធី