ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនក្រុមលក់ថ្នាំញៀន៤នាក់ បញ្ជូនទៅតុលាការ

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន៤នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកភ្នំស្រួច បានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ បញ្ជូនទៅតុលាការ។

នគរបាលស្រុកភ្នំស្រួចបានប្រាប់ថា ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួនទី១-ឈ្មោះ លឹម វណ្ណា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអន្លង់ថ្លឹង ឃុំមហាសាំង, ទី២-ឈ្មោះ ទៀង ទ័ង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្អែកពង ឃុំតាំងស្យា, ទី៣-ឈ្មោះ ស៊ិន សេង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិក្អែកពង ឃុំតាំងស្យា ស្រុកភ្នំស្រួចនិងទី៤-ឈ្មោះ ខៃ ដារ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច ( ជួញដូរ)។

នគរបាលបន្តថា វត្ថុតាងដែលដកហូតបានរួមមានថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សហៅម៉ាទឹកកកចំនួន១កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើទាំង៤នាក់នេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធី៕ សហការី

16-5-2016b

16-5-2016b1