ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនចោរលួចទូរស័ព្ទដ៏សកម្មម្នាក់នៅស្រុកល្វាឯមបញ្ជូនទៅតុលាការ

ខេត្តកណ្តាល៖ ជនសង្ស័យជាចោរលួចទូរស័ព្ទដ៏សកម្មម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ស្រុកល្វាឯមឃាត់ខ្លួន កាលពីវេលាយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពលួចទូរស័ព្ទដៃ របស់អ្នក ស្រុក និងព្រះសង្ឃអស់ជាច្រើនគ្រឿង ។
មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធី ចន្ថា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចប្បន្នក្នុងភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុក ល្វាឯម។ ជនរងគ្រោះឈ្មោះ ផាន់ វណ្ណារ៉ាក់ ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នក្នុង ភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ។
ប្រភពដដែលបានបន្តថា ជនសង្ស័យខាងលើនេះជាមុខសញ្ញាលួច ទូរស័ព្ទដ៏សកម្មនៅ ក្នុងមូល ដ្ឋាន ។ កន្លងមកធ្លាប់ធ្វើសកម្មភាពលួចទូរស័ព្ទរបស់ ប្រជាពលរដ្ឋ និងព្រះសង្ឃ អស់ជាច្រើនគ្រឿង ។ ជាក់ស្តែងនៅវេលាទៀបភ្លឺថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ជនសង្ស័យ បានធ្វើសកម្មភាពចូលលួចទូរស័ព្ទដៃចេញពីក្នុងផ្ទះ របស់ជនរងគ្រោះឈ្មោះ ផាន់ វណ្ណារ៉ាក់ ខណៈកំពុងធ្វើសកម្មភាពម្ចាស់ផ្ទះមកទាន់ក៏ប្តឹងសមត្ថកិច្ចនគរបាលឲ្យ ឃាត់ខ្លួន ដើម្បីកសាង សំណុំរឿងចាត់ការតាមច្បាប់ ៕ ដោយ៖ ស្អាងជ័យ

Untitled-18

Untitled-19