ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យ១៣នាក់ពាក់ព័ន្ធថ្នាំញៀនបែរជារឹបអូសឈើខុសច្បាប់រាប់រយដុំទៅវិញនៅស្រុកចិត្របុរី

ខេត្តក្រចេះ៖ កម្លាំងនគរបាលការិ យាល័យប្រឆាំងគ្រឿងញៀន ក្រោមបទ បញ្ជារបស់លោក លន់ សុផាត ស្នងការនគរ បាលខេត្តក្រចេះ ក្រោមការសម្របសម្រួល ពីលោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងសាលា ដំបូងខេត្តក្រចេះ បានចុះបង្ក្រាបទីតាំង ចែកចាយគ្រឿងញៀនមួយកន្លែង។ ស្រាប់ តែប្រទះឃើញឈើប្រណីតរាប់រយដុំ ដែល ឈ្មួញយកទៅកែច្នៃ ដើម្បីធ្វើគ្រឿង សង្ហារិម ហើយសមត្ថកិច្ចបង្ក្រាបទាំង ថ្នាំញៀនទាំងឈើប្រណីតតែម្តង ហើយឃាត់ខ្លួនជនសង្ស័យប្រុសស្រី១៣នាក់ នៅចំណុចភូមិក្បាលជួរ ឃុំសំបុក ស្រុក ចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី១១ ខែ តុលា ឆ្នាំ២០១៧។

លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារង សាលាដំបូងខេត្ត បានឲ្យដឹងថា ករណីនេះ លោកដឹកនាំកម្លាំងចុះបង្ក្រាបគ្រឿងញៀន ស្រាប់តែប្រទះឃើញទីតាំងស្តុកឈើ ប្រណីតរាប់រយដុំក៏បង្ក្រាបទាំងអស់តែ ម្តង។

លោក គង់ ស៊ីដន ប្រធានការិយាល័យ ប្រឆាំងគ្រឿងញៀុន បានប្រាប់ឲ្យដឹងថា កម្លាំងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី១៣នាក់ យកទៅសួរនាំក្នុងនោះមានស្រី ៧នាក់ និងរឹបអូសបានថ្នាំញៀនចំនួន៤ កញ្ចប់ធំ-តូច រួមទាំងសម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួនមានជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១គ្រឿង ថ្នាំញៀនពណ៌លឿងចំនួន ៩គ្រាប់។

NKD-36x6_outline

លោកបានបន្តថា ជនសង្ស័យត្រូវបាន ឃាត់ខ្លួន ទី១.ឈ្មោះ ភី បុរី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិក្បាលជួរ ឃុំ សំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ទី២.ឈ្មោះ ផា រ័ត្ន អាយុ១៨ឆ្នាំ រស់នៅឃុំ ក្បាលដំរី ស្រុកសម្បូណ៌ ខេត្តក្រចេះ ទី៣.ឈ្មោះ ប៊ុន ថាម៉េងគ្រី ភេទប្រុស អាយុ៣០ ឆ្នាំ រស់នៅឃុំសណ្តាន់ ស្រុកសម្បូណ៌ ខេត្ត ក្រចេះ ទី៤.ឈ្មោះ ម៉ៅ គីមលុន ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិក្បាលជួរ ឃុំ សំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ទី៥.ឈ្មោះ រ៉ុង សារ៉ាន់ ភេទប្រុស អាយុ៣៧ឆ្នាំ ទី៦.ឈ្មោះ ឆេង សុខដាន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ទី៧.ឈ្មោះ ឆេង វ៉ាន់នី ភេទស្រី អាយុ២៩ ឆ្នាំ ទី៨.ឈ្មោះ ម៉ី ស្រីឡា ភេទស្រី អាយុ ២៥ឆ្នាំ ទី៩.ឈ្មោះ ញុន ចាន់ឌឿន ភេទ ស្រី អាយុ២៤ឆ្នាំ ទី១០.ឈ្មោះ ឆេង សុភី ភេទស្រី អាយុ៣៦ឆ្នាំ ទាំង៣នាក់នេះ រស់ នៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្រ បុរី ខេត្តក្រចេះ ទី១១.ឈ្មោះ វន់ សារេត ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិបឹងឡែង ឃុំជ្រៃ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ទី១២.ឈ្មោះ រ៉ង ចិន្តា ភេទស្រី អាយុ២៧ ឆ្នាំ និងទី១៣.ឈ្មោះ តេង ស្រីណុច ភេទ ស្រី អាយុ១៧ឆ្នាំ រស់នៅភូមិបឹងឡែង ឃុំ ជ្រៃឃ្មុំ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

លោកបានបន្ថែមថា បច្ចុប្បន្នជន សង្ស័យប្រុសស្រីទាំង១៣នាក់ ត្រូវឃុំខ្លួន បណ្ដោះអាសន្ន នៅការិយាល័យនគរ បាលប្រឆាំងគ្រឿងញៀន និងកសាង សំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ខេត្តក្រចេះ។

លោក ម៉ី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃ ឈើថ្មក្រែ បានឲ្យដឹងថា ទីតាំងស្តុកឈើ នោះ គឺឈ្មួញបានដឹកជញ្ជូនយកទៅអារច្រៀកកែច្នៃដើម្បីធ្វើគ្រឿងសង្ហារិមជា ប្រភេទឈើធ្នង់រាប់រយដុំ ត្រូវកម្លាំងនាំយកទៅរក្សាទុកនៅថ្នាលបណ្ដុះកូនឈើខ្សា ចាត់វិធានការតាមផ្លូវច្បាប់៕ សហការី