ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួន​អកត្ដញ្ញូ​វាយ​បំផ្លាញ​ទ្រព្យ​ សម្បត្ដិ​ក្នុងផ្ទះ​រក​ឃើញ​ថ្នាំ​ញៀន​

ចែករំលែក៖

​ខេត្ដកណ្ដាល​ ៖​ កូន​អកត្ដញ្ញូ​ម្នាក់​ ដែល​ម្ដាយ​ខំ​ចិញ្ចឹម​តាំងពី​តូច​រហូត​ ពេញវ័យ​ បែរជា​ប្រព្រឹត្ដ​អំពើ​មិន​គប្បី​ មក​លើ​ក្រុម​គ្រួសារ​វាយ​បំផ្លិចបំផ្លាញ​ ទ្រព្យសម្បត្ដិ​ក្នុងផ្ទះ​ខូចខាត​ខ្ទេចខ្ទី​ ក្រោយ​ មក​ត្រូវ​ម្ដាយ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ និង​រក​ឃើញ​ថ្នាំ​ញៀន​២​កញ្ចប់​តូច​ដែល​ កូន​អកត្ដញ្ញូ​រូប​នេះ​លាក់​ទុក​សម្រាប់​ប្រើ​ ប្រាស់​ ។​

​ករណី​ចាប់ខ្លួន​កូន​អកត្ដញ្ញូ​បាន​ធ្វើ​ ឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​ ស្ដៅ​កន្លែង​ ឃុំ​ដីឥដ្ឋ​ ស្រុក​ កៀនស្វាយ​ ខេត្ដកណ្ដាល​ ។​ ជនសង្ស័យ​ មានឈ្មោះ​ មុត​ ចំរើន​ ហៅ​ គ្លេ​ន​ ភេទ​ ប្រុស​ អាយុ​៣១​ឆ្នាំ​ គ្មាន​មុខរបរ​ពិត​ ប្រាកដ​ ជន​នេះ​កន្លង​មក​ធ្លាប់​ត្រូវ​បាន​ សមត្ថកិច្ច​ចាប់ខ្លួន​រួច​មក​ហើយ​ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​ដទៃ​ ហើយ​ត្រូ​ច​បាន​ឃុំខ្លួន​ជាង​១​ឆ្នាំ​ នេះ​ជា​ លើក​ទី​២​ហើយ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ ទៅ​តាម​បណ្ដឹង​របស់​ម្ដាយ​ ដោយសារ​ តែ​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្ដិ​ក្នុងផ្ទះ​និង​សេព​គ្រឿងញៀន​ ។​

​លោក​ អ៊ុ​ង​ ស៊ី​ឡាក់​ នាយ​ប៉ុស្ដិ៍​នគរ​ បាល​រដ្ឋបាល​ដីឥដ្ឋ​បានឱ្យ​ដឹង​ថា​ ជន​ សង្ស័យ​បាន​ធ្វើ​សកម្មភាព​វាយ​បំផ្លាញ​ បំផ្លាញ​ក្នុងផ្ទះ​តាំងពី​ម៉ោង​១២​ថ្ងៃត្រង់​ ទី​ ១២​ ខែឧសភា​ ឆ្នាំ​២០១៥​មក​ម្ល៉េះ​ កាល​ ពី​ធ្វើ​សកម្មភាព​ដំបូង​ ក្រុម​គ្រួសារ​និង​ ម្ដាយ​បាន​អង្វរ​ តែ​កូន​អកត្ដញ្ញូ​រូប​នេះ​ មិន​ស្ដាប់​ឡើយ​ ដោយ​ទ្រាំ​នឹង​ទ​ង្វើ​ដែល​ មាន​ចរិត​កាច​សាហាវ​ ស្ដ្រី​ជា​ម្ដាយ​ក៏​ សម្រេចចិត្ដ​ប្ដឹង​មក​នគរបាល​ប៉ុស្ដិ៍​ ។​ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ សមត្ថ​ កិច្ច​ក៏​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ ព័ទ្ធ​ចាប់​ជនសង្ស័យ​តែ​ម្ដង​ រួច​ឆែកឆេរ​ ក្នុង​បន្ទប់​ក្រោមផ្ទះ​រក​ឃើញ​ថ្នាំ​ញៀន​ ប្រភេទ​ម៉ា​ទឹកកក​២​កញ្ចប់​តូច​ និង​ ឧបករណ៍​សម្រាប់​សេព​មួយ​ចំនួន​ទៀត​ ។​

​លោកនាយ​ប៉ុស្ដិ៍​បាន​បន្ដ​ថា​ កន្លង​មក​ ជន​រូប​នេះ​ត្រូវ​សមត្ថកិច្ច​ហៅ​អប់រំ​ម្ដង​ ជា​២​ដង​រួច​ហើយ​ ក្រោយ​ពេល​ចេញពី​ ពន្ធនាគារ​វិញ​ ប៉ុន្ដែ​មិន​លះបង់​ចរិត​កាច​ សាហាវ​នោះ​ឡើយ​ ឈាន​ដល់​យក​កាំបិត​ ពូថៅ​កាប់​បំផ្លាញ​ទ្រព្យសម្បត្ដិ​ក្នុងផ្ទះ​ខូចខាត​ខ្ទេច​ខ្ចី​ ទើប​ក្រុម​គ្រួសារ​សម្រេច​ ចិត្ដ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ ចាត់ការ​តាម​ ច្បាប់​ ក្នុង​នោះ​ដក​ ហូត​បាន​ពូថៅ​១​ កាំបិត​២​ដើម​ និង​សម្ភារ​មួយ​ចំនួន​ ទៀត​ដែល​ជា​ឧបករណ៍​ សម្រាប់​វាយ​ កម្ទេច​ ។​
​ក្រោយ​ឃាត់ខ្លួន​ សមត្ថកិច្ច​បាន​ បញ្ជូន​ជនសង្ស័យ​ទៅ​អធិការដ្ឋាន​នគរ​ បាល​ស្រុក​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕ ​សណ្ដោស​

Sandos001-(3)

Sandos001

Sandos001-(1)

Sandos001-(2)


ចែករំលែក៖