ព័ត៌មានទាន់ហេតុការណ៍៖

ចាប់នារីម្នាក់រំលោភពីយប់មិនបានសម្រេចព្រឹកឡើងជាប់ទន្ទាក់នគរបាល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាដេញតាមស្ទាក់ចាប់ តែមិនបាន លុះព្រឹកឡើងទើបចាប់បានបន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភនារីម្នាក់មិនបានសម្រេច ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលលេខ៩៤ ខាងក្រោយភោជនីយដ្ឋានថ្មដា ក្នុងសង្កាត់មនោមរ្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លុះមកដល់វេលាម៉ោង១០ព្រឹកថ្ងៃដដែល ជនសង្ស័យត្រូវបាននារីរងគ្រោះប្រទះឃើញ ដោយចៃដន្យ នៅចំណុចភោជនីយដ្ឋានថ្មដា ទើបនារីរងគ្រោះរាយការណ៍ទៅកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ឃាត់ខ្លួនបានភ្លាម ៗតែម្តង ។

នារីរងគ្រោះឈ្មោះ រ.រ.ន. អាយុ២០ឆ្នាំ ធ្វើការនៅភោជនីយដ្ឋានមួយកន្លែងស្នាក់នៅផ្ទះជួលលេខ៩៤ ខាងក្រោយភោជនីយដ្ឋានថ្មដា ក្នុងសង្កាត់មនោមរ្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ចំនែកជនសង្ស័យមានឈ្មោះ ឡុង វណ្ណសុក្រិត ហៅអ៊ូខុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
បើតាមសម្ដីមន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាបានឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះទើបតែចេញពីធ្វើការត្រឡប់មកដល់ផ្ទះ ស្រាប់តែប្រទះឃើញជនសង្ស័យឡើងជណ្ដើរតាមពីក្រោយនារីរងគ្រោះ ។

លុះដល់មុខផ្ទះជួលរបស់នាងស្រាប់តែជនសង្ស័យធ្វើសកម្មភាពចាប់នារីរងគ្រោះសម្រាតសំពត់បំណងរំលោភសេពសន្ថវៈតែនារីរងគ្រោះបានស្រែកឆោឡោឲ្យអ្នកជិតខាងជួយធ្វើឲ្យជនសង្ស័យភ័យពេកក៏បានរត់គេចខ្លួនបាត់សម្រោលតែមង្ត ។ លុះមកដល់ ថ្ងៃដ៏ដែល គឺអំឡុងម៉ោង១០ព្រឹក ជនសង្ស័យត្រូវបាននារីរងគ្រោះប្រទះឃើញដោយចៃដន្យ នៅចំណុចភោជនីយដ្ឋានថ្មដា ក៏ទូរស័ព្ទរាយការណ៍ទៅកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករមក ឃាត់ខ្លួនបានភ្លាមតែម្តង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បី កសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ ស រស្មី

image3

image1

image2