ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានហើយឃាតករំលោកសម្លាប់ស្ត្រីម្នាក់នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ ឃាតកដែលចាប់ រំលោភរួចសម្លាប់ស្រ្តីម្នាក់យកសពទៅបោះចោលក្នុងទឹកស្រះ ត្រូវបានកម្លាំង ជំនាញស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសហការជាមួយកម្លាំងអធិការដ្ឋានស្រុក សង្កែស៊ើបអង្កេតឈានដល់ការឃាត់ខ្លួន ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធី។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នង​ការរងទទួលផែនព្រហ្មទណ្ឌ នៃស​្ន​ង​ការ​នគរបាលខេត្តបាត់ដំបង បាន​ប្រាប​់​ឲ្យ​ដឹង​នៅព្រឹកថ្ងៃសុក្រ ៥រោច​ ខែ​ស្​រ​ា​ព​ណ​៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ទ​ី​៣១ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមអន្ត​ រា​គមន៍​បង្ការ បង្ក្រាប នៃស្នងការដ្ឋាន​នគរ​បាល ខេត្តបាត់ដំបង ដោយមានការប​ញ​្​ជ​ា​ដោយ​​​ផ្ទាល់​​ពីឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នង​ការនគរ​បាល​ខេត្ត និងមានការ​សម្រ​ប​​​​​​សម​្​រ​ួ​ល​​​​នីតិវិធីដោយលោក នួន សាន ព្រះ​រាជ​អាជ្ញាអម​​សាលាដំបូងខេត​្​ត​បាត់​ដ​ំ​ប​ង បានបើកការស៊ើបអង្កេត និងស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់រហូតកំណត់បានមុខ​សញ្ញា ជនសង្ស័យហៅមកសាកសួរជុំវិញករណីអំពើឃាតកម្ម​រំលោភ​សម្លា​ប​់​ខាងលើ។

លោកឧត្តមសេនីយ៍ត្រី ស្នងការរង បាន​​ឲ្យដឹងទៀតថានៅថ្ងៃពុធ ៣​រោច ​ខ​ែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមអន្តរាគមន៍បង្ការ បង្ក្រា​​បបានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងអធិការដ្ឋាន​នគរ​ប​ា​ល​ស្រុកសង្កែ បានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆុន ឆាន ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិស្វាយស ឃុ​​​​ំ​តាប៉​ុ​ន​ ស្រុក​សង្កែ ខេត្តបាត់ដំបង ជាប់ពាក់ព័ន្ធសកម្មភាពចាប់រំលោភសេពសន្ថវៈ​រួចសម្លាប់ ទៅ​លើជនរងគ្រោះឈ្មោះ ឆន សឿត ភេទ​ស្រី អាយុ ២៦ឆ្នាំ មានទីលំនៅ​ភូម​ិ​ស្វាយ​ស ឃុំតាប៉ុន ស្រុកសង្កែ ខេត្ត​បាត់ ដំ​បង។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ឲ្យដឹងថា កាលពីយប់ថ្ងៃពុធ ៣រោច ខ​ែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.​២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ​្នា​ំ​២០១៨ កន្លងមកនេះត្រង់ចំណុច​វាល​ស្រែ អូរ​បន្ទាត​់មាស​ក្រុម២៩ ភូមិស្វាយស ឃុំ​តាប៉ុន ស្រុកសង្កែ មានករណីប្រទះ​ឃើញ​សពនារីម្នាក់ ត្រូវបានជនល្មើសចាប់រំលោភរួចសម្លាប់យកសពទៅទម្រាក់ក្នុងស្រះទឹកបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បន្ទាប់ព​ី​ទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញសហការជាមួយអធិការដ្ឋានស្រុកសង្កែ បានចុះស្រាវជ្រាវ និងស៊ើបអង្កេតជុំវិញ កន្លែងកើតហេតុ លុះព្រឹកថ្ងៃទី៣០ ខែសីហាកំណត់បានមុខសញ្ញាជនសង្ស័យម្នាក់ហៅយកទៅសាកសួរតាមនីតិវិធី។

លោកស្នងកការរង បានបន្តទៀតថា ក្រោយពីសាកសួរ នៅថ្ងៃសុក្រ ៥រោច ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.​២៥៦​២​ ត្រូវនឹងទី៣១ ខែ​សីហា ឆ្នាំ២០១៨នេះ ជនសង្ស័យឈ្មោះ ឆុន ឆាន ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភបានសម្រេចលើនារីរងគ្រោះរួចវាយសម្លាប់ យកសពទៅបោះចោលក្នុងទឹកស្រះពិតប្រាកដមែន។

ជនសង្ស័យឈ្មោះ ឆុន ឆាន បាន សារភាពថា ជារៀងរាលថ្ងៃតែងតែឃើញនារីរងគ្រោះមកឃ្លាលគោក្បែរខ្ទមស្នាក់​នៅរបស់ខ្លួន ហើយនៅថ្ងៃកើតហេតុនា ព្រលប់ៗ ថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ខ្លួន​ឃើញជនរងគ្រោះអង្គុយម្នាក់ឯងក្នុងស្ថានភាពស្ងាត់ក៏ធ្វើសកម្មភាពវាយ និងយកកណ្តៀវរបស់នារីគ្រោះភ្ជង់ គំរាមរំលោភសេពសន្ថវៈរហូតបានសម្រេចនិងបីស្រ្តី រងគ្រោះទៅដាក់មាត់ស្រះរួមដកបង្គោលគល់ឫស្សីវាយបន្ថែមឲ្យស្លាប់ទើបទម្លាក់សពចូលក្នុងទឹកតែម្តង។

បច្ចុប្បន្នការិយាល័យជំនាញកំពុងតែ កសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕ ហេង នរិន្ទ្រ