ព័ត៌មានទាន់ហេតុការណ៍៖

ចាប់រំលោភប្អូនថ្លៃសម្រេចច្រើនដង ប្រពន្ធជនសង្ស័យប្តឹងសមត្ថកិច្ចចាប់ខ្លួន

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ ត្រូវនគរបាលស្រុកកូនមុំឃាត់ខ្លួនពីបទរំលោភប្អូនថ្លៃបានសម្រេចជាច្រើនលើកនៅស្រុកកូនមុំខ ខេត្តរតនគិរី។

ការឃាត់ខ្លួននេះ សមត្ថកិច្ចបានធ្វើឡើង នៅថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ តាមពាក្យបណ្តឹងរបស់បងស្រីបង្កើតជនរងគ្រោះត្រូវជាប្រពន្ធរបស់ជនសង្ស័យ។

ជនសង្ស័យឈ្មោះ សែម សារ៉ូ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ ចំណែកនារីរងគ្រោះឈ្មោះ ហ.ស.ល អាយុ១៤ឆ្នាំ ។

តាមប្រភពពីមន្រ្តីនគបាលអធិការស្រុកកូនមុំបានឱ្យដឹងថា ជនសង្ស័យបានរំលោភប្អូនថ្លៃបានសំរេចជាច្រើនលើកហើយក៏បែកធ្លាយដឹងដល់ប្រពន្ធត្រូវជាបងស្រីបង្កើតជនរងគ្រោះ ទើបប្រពន្ធក៏បានដាក់ពាក្យប្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំត្រពាំងក្រហមស្រុកកូនមុំខេត្តរតនគិរីកាលពីថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៨ ។

ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានរំលោភប្អូនថ្លៃជាច្រើនលើកពិតប្រាកដមែន ៕ សហការី