ព័ត៌មានទាន់ហេតុការណ៍៖

ចាប់អូសដៃក្មេងស្រីអាតុ១៤ឆ្នាំចូលបន្ទប់…បានសម្រេច មីងគេមកទាន់…គុកល្មម

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានចាប់អូសដៃក្មេងស្រីទើបអាយុ១៤ឆ្នាំចូលបន្ទប់រំលោភរហូតបានស្រេច ស្រាប់តែមីងរបស់ជនរងគ្រោះមកទាន់ប្តឹងនគរបាលឃាត់ខ្លួនជនសង្ស័យដាក់គុកតែម្តង។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួលកំពង់សាងសង់ជាន់ទី១ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ សាន ចន្នី អាយុ២២ឆ្នាំ មានទីលំនៅភូមិអង្គជ័យ ឃុំស្រលប់ ស្រុកត្បូងឃ្ញុំ ខេត្តត្បូងឃ្មុំ មុខរបរជាងដែកនៅម្តុំព្រែកលៀប បច្ចុប្បន្នស្នាក់ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។ ចំណែក ជនរងគ្រោះឈ្មោះ គ.ស.ឡ អាយុ១៤ឆ្នាំ ។

មន្ត្រីនគរបាលមូលដ្ឋានបានបន្ដទៀតថា ដំណើររឿងនៅមុនពេលកើតហេតុ ជនរងគ្រោះត្រូវបានពូរបស់នាង បានប្រើរូបនាងឲ្យទៅទិញស្រាថ្នាំ ខណៈត្រឡបមកពីទិញស្រាវិញនោះ ក៏បានជួបជាមួយជនសង្ស័យខាងលើ ដែលមកលេងផ្ទះបងប្រុសរបស់គេ នៅបន្ទប់លេខ២១៨B ។

មន្ត្រីនគរបាលបានបន្តថា ពេលនោះជនសង្ស័យ ក៏បានឃើញជនរងគ្រោះ ហើយបានទៅឈរនិយាយលេងលេបខាយ និងអូសដៃនាងចូល ទៅក្នុងបន្ទប់ទំនេរមួយរួចចាប់នាងផ្តួលទៅលើឥដ្ឋការ៉ូរំលោភបានសម្រេចតែម្តង។ ខណៈនោះមីងរបស់នាង បានមកទាន់រួចប្តឹងនគរបាលប៉ុស្តិ៍ចោមចៅទី១ ចុះទៅវាយខ្នោះជនសង្ស័យបានភ្លាមៗ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ១ នាំខ្លួនមកសួរនាំ និងកសាង សំណុំរឿងបញ្ជូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដើម្បីបន្តតាមច្បាប់ ៕ សុខាសែនជ័យ