ព័ត៌មានទាន់ហេតុការណ៍៖

ចាប់​ជនសង្ស័យ​ម្នាក់​បញ្ជូន​ទៅ​តុលាការ​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ បង្ខាំង​មនុស្ស​គំរាម​សម្លាប់​ និង​ប្រើប្រាស់​គ្រឿងញៀន​

​ខេតស្ទឹងត្រែង​៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តស្ទឹងត្រែង​ចុះ​ឃាត់ខ្លួន​ពី​បទ​ ប្រើ​ហឹ​ង្សា​ដោយ​ចេតនា​ បង្ខាំង​មនុស្ស​គំរាម​សម្លាប់​និង​ប្រើប្រាស់​គ្រឿងញៀន​ បញ្ជូន​ទៅ​តុលាការ​ នា​ថ្ងៃ​ទី​២៦​ខែវិច្ឆិការ​ឆ្នាំ​២០១៥​នេះ​។​

​មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ខាងលើ​មានឈ្មោះ​ ថង​សា​មៃ​ តឿ​យ​ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ជនជាតិ​ខ្មែ​រស់នៅ​ភូមិ​បាន​ហួង​ ឃុំ​សេ​កុង​ ស្រុក​សៀម​ប៉ា​ង​ខេត្តស្ទឹងត្រែង​។​មន្ត្រី​នគរបាល​បាន​បន្ត​ថា​យោង​តាម​ដីកា​បង្កា​ប់​ឲ្យ​ឃុំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ មាត្រា​ ២០៣​ មាត្រា​ ២០៤​ មាត្រា​ ២០៥​ មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​បាន​ឈាន​ទៅ​ដល់​ការ​ចុះ​ឃាត់ខ្លួន​ខណៈ​ពេល​ជនសង្ស័យ​បាន​ប្រើ​ហឹ​ង្សា​ដោយ​ចេតនា​ បង្ខាំង​មនុស្ស​គម្រាម​សម្លាប់​ និង​ប្រើប្រាស់​ថ្នាំ​ញៀន​កាលពី​ថ្ងៃ​ទី​២៣​ខែវិច្ឆិការ​ឆ្នាំ​២០១៥​ និង​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​២៤​ខែវិច្ឆិកា​ ២០១៥​ ស្ថិត​នៅ​ចំណុច​ ភូមិ​-​ឃុំ​សេ​កុង​ ស្រុក​សៀម​ប៉ា​ង​ខេត្តស្ទឹងត្រែង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ត​កិច្ច​នគ​បាល​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​ ៕​ សា​វុ​ទ្ធ​

savuth

savuth (2)

savuth (1)